(VOV)_នាព្រឹកថ្ងៃទី ១៩ មិថុនា លោក Dinh The Huynh លេខាមជ្ឈឹមបក្ស
និងជា ប្រធានគណះកម្មាធិការឃោសនាអប់រំ បានអញ្ជើញមកសាកសួរសុខទុក្ខ
និង ទៅទស្សនានៅវិទ្យាស្ថានសារព័ត៍មាន ឃោសនា ស្ថានីយ៍វិទ្យុសម្លេងវៀត
ណាម ទស្សនវដ្ដីបដិវត្តន៍និងស្ថានីយ៍ផ្សាយសម្លេងនិងទូរទស្សន៍ទីក្រុងហាណូយ។ ក្នុងឱកាស ទិវាសារព័ត៍មានបដិវត្តន៍វៀតណាម លោក Dinh The Huynh បានជូន
ពរបណ្ដាអ្នកកាសែត និងបណ្ដាស្ថាប័នសារព័ត៍មានដណ្ដើមបានសមិទ្ធិថ្មី ដ៏ភ្លឺស្វាង
នានា ទន្ទឹមនឹងនោះ វាយតំលៃខ្ពស់ចំពោះរាល់ការរួមវិភាគទានដ៏ធំធេងរបស់គ្រប់ស្ថាប័នសារព័ត៍មានចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នៅស្ថា
នីយ៍វិទ្យុ សម្លេងវៀតណាមលោក Dinh The Huynh បានសម្ដែងនូវក្ដីសប្បាយរីក
រាយចំពោះ ការអភិវឌ្ឍន៍ រីកធំធាត់យ៉ាងខ្លាំងក្លារបស់វិទ្យុសម្លេងវៀតណាម ក្លាយ
ទៅជា ស្ថាប័នផ្សព្វផ្សាយស្នូលរបស់បក្ស រដ្ឋ។ លោក Dinh The Huynh មានគោល
បំណងថា÷វិទ្យុសម្លេងវៀតណាម បន្តផ្លាស់ប្តូរថ្មី ដើម្បីបំពេញរាល់សំណូមពរអំពី
ព័ត៍មាន និងបង្កើតទំនុកទុកចិត្តចំពោះមិត្តអ្នកស្ដាប់ ទស្សនិកជននៅក្នុងនិងក្រៅ
ប្រ ទេស រួមចំណែកជាច្រើនជាងទៀតចូលក្នុងបុព្វហេតុឧស្សាហូបនីយកម្មទំនើប ភាវូបនីយកម្មប្រទេសជាតិ។
|
លោក Dinh The Huynh និងអគ្គនាយកវិទ្យុសម្លេងវៀតណាម(VOV) |
នាថ្ងៃនេះដែរ គណះកម្មាធិការអចិន្ត្រៃយ៍ គណះកម្មាធិការមជ្ឈឹមរណះសិរ្យ មាតុភូមិវៀតណាម បានបំផុស និងជូនដំណឹងអំពីក្របខ័ណ្ឌនៃរង្វាន់សារព័ត៍មាន÷ ដើម្បីបុព្វហេតុមហាសាមគ្គីភាពប្រទេសជាតិទាំងមូល លើកទី ១១ ក្នុងរយះពេល
២ឆ្នាំគឺឆ្នាំ២០១៣ និងឆ្នាំ២០១៤។ ថ្លែងមតិនៅទីនេះ លោក Huynh Dam ប្រធាន គណះកម្មាធិការមជ្ឈឹមរណះសិរ្យមាតុភូមិវៀតណាម បានសង្កត់ធ្ងន់ថា÷ ក្នុងរយះ ពេល៨៨ឆ្នាំកន្លងទៅ សារព័ត៍មានបដិវត្តន៍វៀតណាម បានរីកធំធាត់ដោយ ឥត
ឈប់ ឈរ ខ្លាំងមាំមួនអំពីគ្រប់វិស័យ រួមដំណើរជាមួយប្រជាជាតិក្នុងការប្រយុទ្ធ
ប្រឆាំង ដណ្ដើមឯករាជ្យ កសាងនិងផ្លាស់ប្តូរថ្មីប្រទេសជាតិ ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធិ
ជា មួយមរណះសិរ្យមាតុភូមិវៀតណាម ក្នុងបុព្វហេតុមហាសាមគ្គីភាពប្រទេស
ជាតិ។ លោកñ Huynh Dam មានគោលបំណងថា÷ គ្រប់ស្ថាប័នសារព័ត៍មាន បន្ត
រួមដៃជាមួយមរណះសិរ្យមាតុភូមិវៀតណាម កសាងផែនមហាសាមគ្គីជាតិ ប្រកបដោយរឹងមាំ ខ្លាំងមាំមួន ក្នុងសភាពការណ៍ថ្មី រួមចំណែកយ៉ាងសកម្មចូលក្នុងបុព្វ
ហេតុអភិវឌ្ឍន៍ប្រទេសជាតិ៕