បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៧ទិវាកំណើតលោកប្រធានហូជីមិញ

(VOVWORLD) -នាយប់ថ្ងៃទី១៨ឧសភា នៅខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅកម្មវិធីបើកសម្ពោធន៍វិមាន Nguyen Sinh Sac ( បិដាលោកប្រធានហូជីមិញ)-Nguyen Tat Thanh ( ឈ្មោះរបស់លោកប្រធានហូជីមិញកាលនៅតូច)
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៧ទិវាកំណើតលោកប្រធានហូជីមិញ - ảnh 1វិមាន Nguyen Sinh Sac -Nguyen Tat Thanh   

          (VOV)_នាយប់ថ្ងៃទី១៨ឧសភា នៅខេត្ត Binh Dinh (ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅកម្មវិធីបើកសម្ពោធន៍វិមាន Nguyen Sinh Sac ( បិដាលោកប្រធានហូជីមិញ)-Nguyen Tat Thanh ( ឈ្មោះរបស់លោកប្រធានហូជីមិញកាលនៅតូច)។ វិមាននេះជានិមិត្តរូបដ៏ស្អាតអស្ចារ្យ បង្ហាញនូវមនោសញ្ចេតនាជិតស្និទ្ធក្នុងគ្រួសារ រវាងឪពុកនិងកូនជាមួយសេចក្តីស្នេហារជាតិ។ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានលើកច្បាស់ថា៖

          “ ក្នុងទិវាដ៏សប្បាយរីករាយនេះ នៅវិមាន Nguyen Sinh Sac – Nguyen Tat Thanh យើងទាំងអស់គ្នាសុទ្ធតែជឿជាក់ថា ដោយមានប្រពៃណីបដិវត្តន៍ដ៏ភ្លឺស្វាងនិងស្មារតីសកម្ម ច្នៃប្រឌិត រដ្ឋអំណាចនិងប្រជាជនខេត្ត Binh Dinh បន្តខំប្រឹងប្រែងអនុវត្តជោគជ័យបុព្វហេតុផ្លាស់ប្តូរថ្មី កសាងខេត្ត Binh Dinh កាន់តែអរិយ្យធម៌ និងទំនើប ខំប្រឹងប្រែងក្លាយទៅជាខេត្តមានកំរិតអភិវឌ្ឍន៍មធ្យមក្នុងតំបន់ភាគកណ្ដាលវៀតណាម។”

          ក៏នាយប់ថ្ងៃទី១៨ឧសភាដែរ នៅខេត្ត Thai Nguyen (ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅកម្មវីធី “ តំបន់សុវត្ថិភាព- មនោសញ្ជេតនាដ៏ជ្រាលជ្រៅ”។នៅទីនេះ ទស្សនិកជនបានជួបប្រាស្រ័យ ជាមួយបណ្ដាសាក្សី ដែលបានធ្វើការជាមួយលោកប្រធានហូជីមិញ។

          ក្នុងថ្ងៃទី១៧និងទី១៨ឧសភា សហជីពខេត្ត Long An (ភាគខាងត្បូងវៀតណាម) បានរៀបចំការប្រឡង៖” សម្លេងចម្រៀងប្រជាប្រិយ ”លើកទី១ ឆ្នាំ២០១៧។ចូលរួមការប្រឡងលើកនេះមានឈុតសម្ដែងចំនួនជិត៤០ដោយមានប្រធានបទ លើកសរសើរសេចក្ដីស្នេហារជាតិ ស្ងើចសរសើរបក្ស និងលោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ