|
ការតាំងពិព័រណ៌រូបភាពស្ដីពី៖ រស់ជាតិ ភាពស្រស់ស្អាតរបស់កាហ្វេ និងជីវភាពរស់នៅ |
(VOV)_ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាជ័យជំនះ Buon
Ma Thuot រំដោះខេត្ត Dak Lak និងអបអរសាទរពិធីបុណ្យកាហ្វេ Buon Ma Thuot
លើកទី៥ ឆ្នាំ ២០១៥ នាថ្ងៃទី៩ មិនា នៅទីក្រុង Buon Ma Thuot គណៈកម្មាធិការប្រ
ជាជនខេត្ត Dak Lak បានរៀបចំការតាំងពិព័រណ៌ ដោយប្រធានបទ៖ ដំណាក់កាល
ប្រវត្តិសាស្ត្រ និងអធិបតេយ្យភាពពិសិដ្ឋរបស់មាតុប្រទេស។ ការតាំងពិព័រណ៌លើក
នេះបានឧទ្ទេសនាមវត្ថុ រូបភាពនិងឯកសារជាច្រើន ស្ដីអំពីអតីតកាលដ៏មោះមុតអង់
អាចក្លាហានរបស់កងទ័ពនិងប្រជាជនខេត្ត Dak Lak ក្នុងនិទាឃរដូវឆ្នាំ ១៩៧៥
បណ្ដាការផ្លាស់ប្តូរថ្មីនៃស្ថានភាពសេដ្ឋកិច្ចសង្គម និងវប្បធម៌ របស់ជនរួមជាតិនៃ
បណ្ដាជនជាតិខេត្ត Dak Lak ក្រោយរយៈពេល៤០ឆ្នាំបានរំដោះ។
នាថ្ងៃនេះដែរ នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Dak Lak គណៈចាត់តាំងពិធីបុណ្យ
កាហ្វេ Buon Ma Thuot លើកទី៥ឆ្នាំ ២០១៥ បានបើកការតាំងពិព័រណ៌រូបភាពស្ដីពី៖
ព្រឹត្តិការណ៍-វិចិត្រសិល្បះ ដោយប្រធានបទ៖ រស់ជាតិ សម្រស់របស់កាហ្វេ និងជីវ
ភាពរស់នៅ។ ការតាំងពិព័រណ៌នេះនឹងអូសបន្លាយដល់ថ្ងៃទី១៣មិនាឆ្នាំ២០១៥៕