|
ទិវាវប្បធម៌ វៀតណាម-ជប៉ុន |
(VOV)_នាថ្ងៃទី២៤សីហា នៅខេត្ត Ba Ria – Vung Tau បានប្រព្រឹត្តទៅទិវាវប្បធម៌
វៀតណាម-ជប៉ុន ជាមួយការចូលរួមរបស់ដំណាងជាង១៥០០នាក់។ ថ្លែងមតិនៅទី
នេះ លោកHo Van Nien អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Ba Ria – Vung Tau បានសង្កត់ធ្ងន់ថា÷ ទិវា វប្បធម៌វៀតណាម-ជប៉ុន ជាឱកាសដើម្បីបង្កើនការផ្លាស់ប្តូរ
រវាងប្រជាជននៃប្រទេសទាំងពីរ ជាឱកាសដើម្បីឧទ្ទេសនាមវប្បធម៌ជប៉ុនទៅ ដល់ ប្រជាជនវៀតណាម ក៏ដូចជាប្រជាជនខេត្ត Ba Ria-Vung Tau និងផ្ទុយទៅវិញ។
នាថ្ងៃនេះដែរ នៅខេត្ត Quang Nam ក៏បានប្រព្រឹត្តទៅពិធីបើក÷ ជំនួបប្រាស្រ័យ
សិល្បះ Hoi An - ជប៉ុន ផងដែរ៕