បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ

( VOV )_ខេត្ត Ca Mau ( ភាគខាងត្បូងវៀតណាម) បានរៀបចំពិធីរំលឹកខួប​
អនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី​៣០
 ​មេសា​ ​ឆ្នាំ ១៩៧៥-ថ្ងៃទី៣០មេសា ឆ្នាំ ២០១៥)។ថ្លែងមតិនៅទីនេះ លោក Le
Hong Anh​ សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈឺមបក្ស​
កុម្មុយនីស្ត​វៀត​ណាម បានសម្ដែងជំនឿជឿជាក់ថា៖ ដោយមានកម្រាស់ប្រពៃណី
បដិវត្តន៍ និង​សមិទ្ធិផលដែលទទួលបាន ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្សភាគ រដ្ឋ​អំ
ណាច កងទ័ព​និង​ប្រជាជនខេត្ត Ca Mau នឹងបន្តដឹកនាំខេត្ត Ca Mau បន្តអភិវឌ្ឍន៍
ប្រកបដោយលឿន​និងចីរភាព។

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ - ảnh 1
លោក Le Hong Anh​ សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈឺមបក្ស​កុម្មុយនីស្ត​វៀត​ណាម

          នាពេលនោះ នៅខេត្ត An Giang នាព្រឹកថ្ងៃទី២៧ មេសា បានប្រព្រឹត្តទៅ​ពិធី
​​រំលឹក​​ខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេស​ជាតិ​ 
(ថ្ងៃ​ទី​៣០មេសា)។ ថ្លែងមតិនៅទីនេះ លោក Dinh The Huynh សមាជិក​ការិយាល័យ
​នយោបាយ​ និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ​បានសង្កត់ធ្ងន់ថា៖ ​
បក្សភាគ រដ្ឋអំណាច និងប្រជាជននៅខេត្ត An Giang ត្រូវខំ​ប្រឹងប្រែង​ប្រឡង ​ប្រ
ណាំង​នាំខេត្តអភិវឌ្ឍន៍អោយបានខ្លាំងក្លាថែមទៀត ចីរភាពជាងទៀត រួមចំណែក
ជាក់ស្ដែង​ក្នុងបុព្វហេតុអភិវឌ្ឍន៍រួមនៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ