បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ

(VOV)_​ឆ្លើយសម្ភាសន៍មជ្ឈដ្ឋានសារព័ត៍មាន ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍
​លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេស​ជាតិ លោក Nguyen
 Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម ​រណសិរ្យមាតុភូមិ​វៀតណាម បានអះ
អាងថា៖ រណសិរ្យជានិច្ចកាលរួមវិភាគចូល​ក្នុង​យុទ្ធជ័យដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។ ​
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ - ảnh 1
លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀត
ណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ ១៩៧៥ -ថ្ងៃទី៣០មេសា ឆ្នាំ​ ២០១៥) សហភាពពលកម្មទីក្រុងហូជីមិញ បានរៀបចំកម្មវិធីជួបប្រាស្រ័យ៖ ​​ពេល
វេលាខែមេសាប្រវត្តិសាស្ត្រ ​។ ថ្លែងមតិនៅទីនេះ ​លោក Vo Thanh Do អតីតប្រធាន គណៈកម្មាធិការឃោសនា ឃោសនាចលនាសាធារណះ​ ស្រុក Thu Duc
 បានចែករំលែកថា៖

          “ ត្រូវបានរំលឹកឡើងវិញនូវបណ្ដាអនុស្សាវរីយ៍ ថ្ងៃទី៣០ មេសា ខ្ញុំ​សប្បាយ​រីក
រាយណាស់ មោទនភាពណាស់ ដោយសារខ្ញុំក៏បានរួមវិភាគទានចូលក្នុងការ​តស៊ូ 
ដណ្ដើមសន្តិភាពឡើងវិញ ឯកភាពប្រទេសជាតិ។ នាគ្រានោះ ខ្ញុំមិនគិតស្មាន​ថា៖ 
យើងទទួលបានជ័យជំនះបានលឿនដូច្នេះដែរ។”

          ក៏នៅទីក្រុងហូជីមិញ សហភាពពលកម្មវៀតណាម ក៏បានរៀបចំជំនួប​ប្រា
ស្រ័យបណ្ដាកម្មាភិបាល នៃសម្ព័ន្ធសមាគមន៍សហជីពរំដោះភាគខាងត្បូង​វៀត
ណាម កម្មាភិបាលឃោសនាចលនាសាធារណះ Sai Gon – Cho Lon – Gia Dinh
បណ្ដាអ្នកពលីកម្មជាច្រើន សំរាប់បុព្វហេតុរំដោះជាតិ ឯកភាពប្រទេសជាតិ។

          នាពេលនោះ ស្ថានទូតវៀតណាមប្រជានៅជប៉ុន បានរៀបចំពិធីមិទ្ទិញ​ នាថ្ងៃទី២៦ មេសា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសា ឆ្នាំ១៩៧៥-ថ្ងៃទី​៣០មេសា
 ឆ្នាំ២០១៥) ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ​ជប៉ុន លោក 
Doan Xuan Hung បានអះអាងថា៖ យុទ្ធជ័យ ថ្ងៃទី៣០មេសា ​ឆ្នាំ ១៩៧៥ ជាទំព័រ
ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន ភ្លឺស្វាង ក្នុងប្រវត្តិសាស្ត្រ​កសាង និងការពារប្រទេសជាតិវៀតណាម។ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ​វៀតណាមដណ្ដើមបានសមិទ្ធិផល
ជាច្រើនទាំងខាងសេដ្ឋកិច្ចនិងសង្គមកិច្ច។

          នៅអាហ្សង់ទីន កាណាល់ផ្សាយទូរទស្សន៍ CBA 24N របស់អាហ្សង់​ទីន ​នាថ្ងៃទី២៥ មេសា បានចេញផ្សាយកម្មវិធីពិសេស១ ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍
លើកទី៤០នៃទិវារំដោះភាគខាងត្បូងវៀតណាម (ថ្ងៃទី៣០មេសា)​ និងបញ្ឆាំងខ្សែ
ភាពយន្ត មានចំណងជើងថា៖ កុំដុត របស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ