បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥៨ទិវាគ្រូពេទ្យវៀតណាម
(VOV)_នាថ្ងៃទី ២៧ កុម្ភះ ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៨ ទិវាគ្រូពេទ្យ
វៀតណាម (ថ្ងៃទី ២៧ កុម្ភះ ឆ្នាំ ១៩៥៥ -ថ្ងៃទី ២៧ កុម្ភះឆ្នាំ ២០១៣)។ ក្នងឱកាស នេះ ផ្នែកសុខាភិបាលបណ្ដាខេត្ត ទីក្រុង បានរៀបចំសកម្មភាពជាច្រើន ស្ងើចសរ
សើរការរួមវិភាគទានជាច្រើនរបស់បណ្ដា គិលានុបដ្ឋាក គ្រូពេទ្យ វេជ្ជបណ្ឌិត និង បណ្ដាអ្នកបាននិងកំពុងធ្វើការក្នុងវិស័យសុខាភិបាល។ មន្ទីរសុខាភិបាលខេត្ត Quang
Tri បានរៀបចំ÷ទិវាបរិចាកឈាមស្ម័គ្គចិត្ត ផ្នែកសុខាភិបាលឆ្នាំ ២០១៣ ជាមួយការ
ចូលរួមរបស់គ្រូពេទ្យវ័យក្មេងចំនួន ៥០០នាក់។ មន្ទីរសុខាភិបាលហាណូយ បានបំ
ផុសចលនាប្រឡងប្រណាំង ក្នុងឆ្នាំ ២០១៣ សំដៅ បង្កើតការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំង
ក្លាអំពីចរិតលក្ខណះ តភ្ជាប់ការប្រឡងប្រណាំងជាមួយការអនុវត្តភារកិច្ចនយោបាយរបស់អង្គភាព របស់ផ្នែក ក្នុងការថែទាំនិងការពារសុខភាពសំរាប់ប្រជាជនរដ្ឋធានី។ តាមនោះ ផ្នែកសុខាភិបាលនឹងប្រមូលផ្តុំលើកកំពស់គុណភាពសិលធម៌ គុណធម៌
គ្រូបេទ្យ ការពិនិត្យព្យាបាលជំងឺ ថែទាំអ្នកជំឈឺ…ជាដើម។
នាពេលនោះ សម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញបានរៀបចំពិធីស្ងើចសរ
សើរ និងប្រគល់ជូនរង្វាន់ Pham Ngoc Thach ចំពោះគ្រួពេទ្យវ័យក្មេងចំនួន ២០នាក់។ នេះគឺជាបណ្ដាគ្រូពេទ្យគំរូឆ្នើម របស់ផ្នែកសុខាភិបាលអំពីជំនាញឯកទេសពូកែនិង
ក្រុមសិលធម៌៕
|
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥៨ទិវាគ្រូពេទ្យវៀតណាម(internet) |