បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាយុទ្ធជនពលី យុទ្ធជនពិការ
ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវាយុទ្ធជនពិការ ពលី (ថ្ងៃទី
២៧ កក្កដា) នាថ្ងៃទី ២៤ កក្កដា អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen
Thi Doan បានអញ្ចើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់បណ្ដាមុខ សញ្ញាគោលនយោបាយ ខេត្ត Ning Binh (ភាគខាងជើងវៀតណាម)។ អនុប្រធាន
រដ្ឋ Nguyen Thi Doan បានទៅសាកសួរ សុខទុក្ខ មជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ
នៅស្រុក Nho Quan ។ អនុប្រធានរដ្ឋNguyen Thi Doanក៏បានស្នើ បណ្ដាស្ថាប័ន
មាន សមទ្ធកិច្ចរបស់ខេត្ត Ninh Binh ត្រូវជានិច្ចកាល យកចិត្តទុកដាក់ ដោះស្រាយ
បណ្ដារបបគោលនយោបាយអោយអ្នកមានគុណូបការះ ទន្ទឹមនឹងនោះ ជួយ
ឧបត្ថម្ភ អោយកូនចៅ របស់បណ្ដាគ្រួសារគោលនយោបាយបានទៅរៀន វិជ្ជាជីវះ និងបង្កើតការងារធ្វើដ៏ស្ថិរភាព។
|
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអញ្ចើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់បណ្ដាមុខសញ្ញាគោលនយោបាយ ខេត្ត Ning Binh (http://www.ninhbinh.gov.vn) |
ក៏ក្នុងនាព្រឹកថ្ងៃនេះដែរ អនុប្រធានរដ្ឋសភា Uong Chu Luu បានទៅសាក
សួរសុក្ខទុក និងជូនអំណោយ ចំពោះបណ្ដាមុខសញ្ញាគោលនយោបាយ ខេត្ត
Ninh Binh។ នៅទីនេះ អនុប្រធានរដ្ឋសភា បានចែករំលែកបណ្ដា ពលីកម្មមិនអាចបំពេញបានឡើយរបស់បណ្ដាគ្រួសារ។ ទន្ទឹមនឹងនោះ អះអាងថា បក្ស រដ្ឋ ជានិច្ចកាលកត់ចំណាំ និងមានគោលនយោបាយយ៉ាងសមស្របចំពោះការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាវីរះអ្នកម្ដាយវៀតណាម រួមជាមួយបណ្ដាអ្នកមានគុណូបការះ ចំពោះបដិវត្តន៍។
វីរអ្នកម្ដាយវៀតណាម កម្មាភិបាល កម្មាភិបាលបដិវត្តន៍ជើងចាស់ បណ្ដាយុទ្ធជន
ពិការ យុទ្ធជនជំងឺ សមាជិកគ្រួសារយុទ្ធជនពលី បណ្ដាអតីតយុទ្ធជន និងសមូហ
ភាព បុគ្គលឆ្នើមចំនួន ជិត២០០នាក់ ក្នុងចលនាតបស្នងសង់គុណ បានមានវត្ត
មានក្នុង ជំនួបប្រាស្រ័យ បណ្ដាអ្នកមានគុណូបការះចំពោះបដិវត្តន៍ នៅឃុំ Gia
Nghia ខេត្ត Dak Nong នាថ្ងៃទី ២៤ កក្កដា ។ នៅទីនេះយុទ្ធជនពិការ Bui Quoc Bao
នៅស្រុក Dac Glong បានថ្លែងថា៖
“ អាស្រ័យដោយមានការយុចិត្តទុកដាក់ជាច្រើនពីថ្នាក់ដឹកនាំ ដូច្នេះ បណ្ដាគ្រួសារគោលនយោបាយ សុទ្ធតែទទួលបានការជួយឧបត្ថម្ភ ពិសេសគឺជីវភាពរស់នៅ ខាងសំភារះ និងស្មារតីដ៏គ្រប់គ្រាន់។ ជាប្រចាំឆ្នាំ ប្រធានគណះកម្មាធិការប្រជាជន លេខាគណះកម្មាធិការបក្សស្រុក សុទ្ធតែមកជួបប្រាស្រ័យផ្ទាល់ ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះសមាជិកគ្រួសារយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ។ យើងខ្ញុំ សូមសន្យានឹងខំប្រឹងប្រែងពង្រឹងនិងពង្រីកថែមទៀត ស្មារតីបដិវត្តន៍ របស់ខ្លួន ដើម្បីបន្តបូជា កសាងប្រទេសជាតិ៕ ”