បណ្ដាសកម្មភាពរៃអង្គាសទឹកប្រាក់​ជួយឧបត្ថម្ភ​ប្រជាជន​ដែលរង​ផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅភាគកណ្ដាលវៀតណាម

(VOVWORLD) - យោងតាមតួរលេខស្ថិតិរបស់ខុទ្ទកាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមគ្រប់គ្រងការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅភាគកណ្ដស បានប៉ះពាល់ដល់ខេត្ត ក្រុងចំនួន ៦ ដោយបណ្ដាលឲ្យមនុស្សចំនួន ១០៦ នាក់ត្រូវស្លាប់ មនុស្សជាច្រើននាក់បាត់ខ្លួន ហើយកន្លែងជាច្រើននៅតែរងផលប៉ះពាល់ដោយសារទឹកជំនន់។ បណ្ដាសកម្មភាពរៃអង្គាសទឹកប្រាក់បានប្រព្រឹត្តិទៅជា បន្ទាន់។
បណ្ដាសកម្មភាពរៃអង្គាសទឹកប្រាក់​ជួយឧបត្ថម្ភ​ប្រជាជន​ដែលរង​ផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅភាគកណ្ដាលវៀតណាម - ảnh 1 បណ្ដាសកម្មភាពរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅភាគកណ្ដាលវៀតណាម (ប្រភព៖ hanoimoi.com.vn)

ជាក់ស្ដែង គិតត្រឹមថ្ងៃទី ២០ ខែតុលាគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Tri បានទទួលថវិការចំនួន ២០ ពាន់លានដុង និងទំនិញជាស្បៀងអាហារដែលមានទឹកប្រាក់ជាង ១០ ពាន់លានដុង ពីអង្គភាព និងបុគ្គលនានា ដើម្បីជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ។ ទន្ទឹមនឹងនេះ នាថ្ងៃទី ២០ ខែតុលា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយក៏ទទួលបានថវិកាជាង ២២ ពាន់លានដុងដើម្បី ជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ផងដែរ។ នាថ្ងៃដដែល នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានប្រព្រឹត្តិទៅពិធីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភជនរួមជាតិដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅភាគកណ្ដាលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ