បណ្ដាសកម្មភាពលេងកំសាន្តនាដើមឆ្នាំថ្មី២០១៥
|
បណ្ដាសកម្មភាពលេងកំសាន្តនាដើមឆ្នាំថ្មី២០១៥ |
(VOV)_នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម) បានប្រ
ព្រឹត្តទៅសកម្មភាពវប្បធម៌ ទេសចរណ៍ជាច្រើន ដោយមានការចូលរួមរបស់មនុស្ស
ជាច្រើនកុះករ។ នាថ្ងៃទី១ មករា នៅកោះ Cam Ranh សម្ព័ន្ធសមាគមបណ្ដាអង្គការ
មិត្តភាពខេត្ត Khanh Hoa សមាគមមិត្តភាពវៀតណាម-រុស្ស៊ីបានរៀបចំពិធីដាក់កម្រង
ផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ឌយុទ្ធជនសហភាពសូវៀត រុស្ស៊ី និងវៀតណាមដែលបាន
ពលីជីវិតដើម្បីសន្តិភាព។ ចូលរួមពិធីនេះមានបណ្ដាភ្ញៀវទេសចរណ៍និងអាជីវកររុស្ស៊ី
ដែលកំពុងរកស៊ីនិងរស់នៅនៅខេត្ត Khanh Hoa ។ លោក Ly Ba Lin ប្រធានសម្ព័ន្ធ
សមាគមអង្គការមិត្តភាពខេត្ត Khanh Hoa បានអោយដឹងថា៖
“ ជាប្រចាំឆ្នាំ នាដើមឆ្នាំសកល សមគមវៀតណាម-រុស្ស៊ី និងសម្ព័ន្ធសមាគម
បណ្ដាអង្គការមិត្តភាពសុទ្ធតែមកដាក់កម្រេងផ្កា រំលឹកគុណចំពោះបណ្ដាអ្នកដែលបាន
ពលីជីវិតដើម្បីការពារតំបន់កោះសមុទ្រនៃមាតុប្រទេស។ តាមនោះ ជំរុញទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ីអោយខ្លាំងក្លាថែមទៀត៕”