បណ្ដាសកម្មភាពវប្បធម៌វិចិត្រសិល្បះរំលឹកខួបអនុស្សាវរីយ៍លើកទី៤២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម
|
បណ្ដាសកម្មភាពវប្បធម៌វិចិត្រសិល្បះរំលឹកខួបអនុស្សាវរីយ៍លើកទី៤២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ |
(VOV)_ រំលឹកខួបអនុស្សាវរីយ៍លើកទី៤២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០មេសាឆ្នាំ២០១៧) នាយប់ថ្ងៃទី៣០មេសា នៅទីក្រុង ហូជីមិញ បានប្រព្រឹត្តទៅកម្មវីធីសម្ដែងសិល្បះពិសេស ដោយប្រធានបទ៖ “បទចម្រៀងជ័យជំនះ”។នាយប់ថ្ងៃទី៣០មេសា នៅខេត្ត Quang Tri បានប្រព្រឹត្តទៅកម្មវីធីសម្ដែងសិល្បះដោយប្រធានបទ៖ Quang Tri - ការចងចាំអំពីទន្លេ។ថ្លែងមតិនៅទីនេះ អ្នកកាសែត Thuan Huu អគ្គនិពន្ធនាយកកាសែតប្រជាជន និងជាប្រធានសមាគមអ្នកកាសែតវៀតណាម បានអោយដឹងថា៖
“ ក្នុងបរិយាកាសសប្បាយរីករាយរបស់ទិវាឯកភាពប្រទេសជាតិ រំលឹកខួបអនុស្សាវរីយ៍ទិវាមហាជ័យជំនះ យើងមានវត្តមាននៅទីនេះ ដើម្បីរំលឹកឡើងវិញនូវអតីតកាលដ៏អង់អាចក្លាហារបស់ប្រទេស ជាតិ រំលឹកខួបអនុស្សាវរីយ៍លើកទី៤២ទិវារំដោះភូមិភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ ៤៥ឆ្នាំរំដោះខេត្ត Quang Tri។ នេះក៏ជាឱកាសដើម្បីយើងរំលឹកឡើងវិញនូវគុណបំណាចរបស់វីរយុទ្ធជនពលី អតីតយុទ្ធជនពិការ វីរះអ្នកម្តាយវៀតណាម និងអ្នកមានគុណូបការះចំពោះប្រទេសជាតិផងដែរ៕”