បណ្ដាសកម្មភាព​អបអរសាទរ​ទិវាកុមារអន្តរជាតិនៅវៀតណាម​

បណ្ដាសកម្មភាព​អបអរសាទរ​ទិវាកុមារអន្តរជាតិនៅវៀតណាម​  - ảnh 1
បណ្ដាសកម្មភាព​អបអរសាទរ​ទិវាកុមារអន្តរជាតិនៅវៀតណាម​ (http://daituliem.gov.vn/)

ក្នុងឱកាសទិវាកុមារអន្តរជាតិ (ថ្ងៃទី មួយ មិថុនា) នារសៀលថ្ងៃទី ៣១ ឧសភា រដ្ឋមន្ត្រី
ក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien បានទៅសាក់សួរសុក្ខ
ទុក និងជូនអំណោយចំនួន៣០ចំណែក អោយ​បណ្ដាកុមារមានជីវភាពរស់នៅ លំបាក  កើតជំងឺធ្ងន់ ដែលកំពុងទៅរៀននៅថ្នាក់រៀន”ក្តីសង្ឃឹម” នៃមន្ទីពេទ្យកុមារ។ រដ្ឋមន្ត្រី​ 
Nguyen Thi Kim Tien អះអាង​ថា៖ ​ថ្នាក់រៀនសង្ឃឹម នៅមន្ទីពេទ្យ​មាន​ចរិត​លក្ខណះមនុស្ស សាស្ត្រ ជួយបណ្ដា​ក្មួយៗ​មាន​​ជំងឺកាត់បន្ថយបានបណ្ដាការឈឺចាប់​ ទន្ទឹមនឹងនោះ ​
ជួយ​សម្រាល​​អំរែកធ្ងន់អោយបណ្ដាគ្រួសារដែលមានកូនកំពុងព្យាបាល​ជំងឺ​នៅក្នុង
មន្ទីពេទ្យ។ រដ្ឋមន្ត្រី​ Nguyen Thi Kim Tien បានថ្លែងថា៖ “មនុស្សត្រូវព្យាបាលជំងឺដោយ ថ្នាំ ម្ហូបអាហារ និងស្មរតី។ ក្នុងពេលខ្លះ កក្តាចិត្តសាស្ត្រ ស្មារតីដើរតួនាទីដ៏សែនសំខាន់  ក្នុងការសម្រេចលទ្ធផលនៃការព្យាបាលជំងឺ ។ កំលាំងខាងស្មារតី ការសប្បាយរីករាយ អាចធ្វើអោយរយះពេលនៅមន្ទីពេទ្យខ្លីជាង និងឆាប់ជាសះល្បើយជាង។”

នាយប់ថ្ងៃទី ៣០ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ៖ ទិវាបុណ្យកុមាររដ្ឋធានី 
ស្វាគមទិវាកុមារអន្តរជាតិ - បើកវិស្សមកាល ឆ្នាំ ២០១២។​ នៅទីនេះ គណះកម្មាធិការ
អចិន្ត្រៃយ៍  សម្ព័ន្ធយុវជនទីក្រុងហាណូយ បាន​ផ្តល់អាហារូបករណ៍ចំនួន ២០ចំណែក  អោយបណ្ដាសិស្សក្រីក្រ សិស្សមាន​ជីវភាពរស់នៅលំបាក ដែលខំប្រឹងប្រែងឆ្លង កាត់ ការលំបាកក្នុងការរៀនសូត្រ។ ថ្នាក់ដឹកនាំទីក្រុងហាណូយ បាន​ជូនអំណោយអោយកុមារ​​ពិការ ចំនួន១០០ចំណែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ