បណ្ដាសកម្មភាពអបអរសាទរទិវាសាមគ្គីជាតិដ៏អស្ចារ្យនៅក្នុងទូទាំងប្រទេស

(VOVWORLD) -ក្នុងឱកាសខួបលើកទី ៨៧ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ ១៩៣០-ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៧) នារសៀលថ្ងៃទី១២ ខែវិច្ឆិកាអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានចូលរួមមហោស្រពសាមគ្គីជាតិ នៅខ័ណ្ឌទី៤ ទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)។ 
បណ្ដាសកម្មភាពអបអរសាទរទិវាសាមគ្គីជាតិដ៏អស្ចារ្យនៅក្នុងទូទាំងប្រទេស - ảnh 1បណ្ដាសកម្មភាពអបអរសាទរទិវាសាមគ្គីជាតិដ៏អស្ចារ្យនៅក្នុងទូទាំងប្រទេស 

ក្នុងឱកាសខួបលើកទី ៨៧ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ ១៩៣០-ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៧) នារសៀលថ្ងៃទី១២ ខែវិច្ឆិកាអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានចូលរួមមហោស្រពសាមគ្គីជាតិ នៅខ័ណ្ឌទី៤ ទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)។ ក្នុងឱកាសនេះ អនុប្រធានរដ្ឋបានប្រគល់ជូនទឹកប្រាក់ចំនួន៥០លានដុងសំរាប់មូលនិធិជនក្រីក្រខ័ណ្ឌទី៤ និងអាហា រូបក រណ៍ចំនួន៣០ខកន្លែងសំរាប់សិស្សានុសិស្ស និងអំណោយចំនួន២០ចំណែកសំរាប់គ្រួសារក្រីក្រ។

ក៏ក្នុងថ្ងៃដដែល អនុប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Huu Dung ក៏បានអញ្ជើញចូលរួមមហោស្រពមហាសាមគ្គីជាតិ នៅស្រុក Huong Hoa ខេត្ត Quang Tri (ភូមិភាគកណ្ដាលវៀតណាម)ផងដែរ។  ថ្លែងមតិនៅទីនេះលោក Nguyen Huu Dung បានមានប្រសាសន៍ថា៖

     “ តំបន់ត្រូវបន្តអនុវត្តវិធានការណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តល្អចលនាប្រជាជនទាំងមូលកសាង ជីវភាពរស់នៅវប្បធម៌ថ្មី អនុវត្តចលនាកសាងជនបទថ្មីអរិយ្យធម៌។ បន្តអនុវត្តល្អការងារចងមេត្រីភាពជាមួយភូមិ Densavan(ប្រទេសឡាវ) រួមចំណែកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ