បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិនៅឯបរទេស

(VOVWORLD) -នាយប់ថ្ងៃទី២កញ្ញា នៅ Dares Salaam ស្ថានទូតវៀតណាមប្រចាំនៅប្រទេសតង់ហ្សានីបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី 72 នៃទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិ សម្រាប់សហគមន៍ជនវៀតណាមនៅតង់ហ្សានី។ថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានីលោក Nguyen Kim Doanh បានជូនដំណឹងអំពីស្ថានភាពនយោបាយ 
បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិនៅឯបរទេស - ảnh 1

បណ្ដាសកម្មភាពអបអរសាទរបុណ្យឯករាជ្យជាតិនៅឯបរទេស

នាយប់ថ្ងៃទី២កញ្ញា នៅ Dares Salaam ស្ថានទូតវៀតណាមប្រចាំនៅប្រទេសតង់ហ្សានីបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី 72 នៃទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិ សម្រាប់សហគមន៍ជនវៀតណាមនៅតង់ហ្សានី។ថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅតង់ហ្សានីលោក Nguyen Kim Doanh បានជូនដំណឹងអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច ការទូត និងសន្តិសុខក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៧ និងបណ្ដាជំហានអភិវឌ្ឍន៍ថ្មីនៅក្នុងទំនាក់ទំនងរវាងវៀតណាមនិងតង់ហ្សានី។ ឯកអគ្គរដ្ឋទូត Nguyen Kim Doanh បានអះអាងថា៖ប្រទេសទាំងពីរកំពុងបន្តពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងនិងពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ។

          មុននោះ នាថ្ងៃទី ១ ខែកញ្ញាប្រធានគណៈប្រតិភូសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ឯកអគ្គរដ្ឋទូត Kham-Inh Khitchadeth បានអញ្ជើញទៅកាន់ទីស្នាក់ការនៃគណៈប្រតិភូអចិន្ត្រៃយ៍ វៀតណាមនៅអង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្ដរជាតិនានានៅទីក្រុងហ្សឺណែវ ដើម្បីអបអរសាទរឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូវៀតណាមលោក Duong Chi Dung និងបណ្ដាអ្នកការទូតដែលធ្វើការនៅក្នុង គណៈប្រតិភូវៀតណាមនៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ទិវាឯករាជ្យជាតិវៀតណាម ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ