បណ្ដាសកម្មភាពអបអរសាទរលើកទី៧០នៃទិវាប្រពៃណីនគរបាលប្រជាជន

បណ្ដាសកម្មភាពអបអរសាទរលើកទី៧០នៃទិវាប្រពៃណីនគរបាលប្រជាជន - ảnh 1
បណ្ដាសកម្មភាពអបអរសាទរលើកទី៧០នៃទិវាប្រពៃណីនគរបាលប្រជាជន

(VOV)_នាយប់ថ្ងៃទី១៦ សីហា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី​៧០
នៃទិវាប្រពៃណីនគរបាលប្រជាជន (ថ្ងៃទី១៩សីហា ឆ្នាំ ១៩៤៥-ថ្ងៃទី១៩​ សីហា 
ឆ្នាំ  ២០១៥) និង១០ឆ្នាំ ៖ទិវាបុណ្យប្រជាជនទាំងមូល ការពារសន្តិសុខ​មាតុប្រ
ទេស។ កាសែតនគរបាលទីក្រុងហូជីមិញ បានរួមសហការជាមួយស្ថានីយ៍ទូស
ទស្សន៍ទីក្រុងហូជីមិញ រៀបចំកម្មវិធីលើកដម្កើង និងជួបប្រាស្រ័យជាមួយCnគំរូ
ក្នុងតំបន់ លើកទី១៦ ឆ្នាំ២០១៥។ 

        ក៏ក្នុងយប់ថ្ងៃទី១៦សីហា នៅទីក្រុង Can Tho ( ភាគខាងត្បូងវៀតណាម) ​បាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ និងកម្មវិធីសម្ដែងសិល្បះ អបអរសាទរទិវា
លើកទី៧០ នៃទិវាប្រពៃណីនគរបាលប្រជាជនវៀតណាម  និង១០ឆ្នាំ ៖ទិវាបុណ្យ
ប្រជាជនទាំងមូល ការពារសន្តិសុខមាតុប្រទេស។ ទទួលការផ្ទេរសិទ្ធិពិប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ថ្នាក់ដឹកនាំទីក្រុង Can Tho បានប្រគល់​ជូនកិត្តិនាម វីរជន កងកម្លាំងប្រដាប់អាវុធប្រជាជន សំរាប់ អង្គភាពប៉ូលីសស៊ើប​អង្កេត
បទល្មើសសេដ្ឋកិច្ចនិងតំណែង (PC46) ទីក្រុង Can Tho ។ វរសេនីយ៍ឯក​ Tran Thanh
Chang ប្រធានអង្គភាព PC46 បានចែករំលែកថា៖

        “ នេះគឺជាកិត្តិនាមដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋ សំរាប់អង្គភាព PC46 នគរបាល​ទី
ក្រុង Can Tho ។ នេះគឺជាការលើកទឹកចិត្តដ៏សែនសំខាន់ ដើម្បីកម្មាភិបាល ​យុទ្ធ
ជន ខំប្រឹងប្រែងថែមទៀត ក្នុងការងារបង្ការប្រឆាំងបទល្មើស និងសកម្មចូលរួម
ចលនាប្រឡងប្រណាំងនានាផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ