បណ្ដាស្ថាប័នចារកម្មបានបញ្ជាក់ឈ្មោះបណ្ដាមុខសញ្ញាចូលរួមសម្លាប់បុគ្គលិកជួយសង្គ្រោះអាមេរិក
|
បុគ្គលិកជួយសង្គ្រោះអាមេរិកលោក Peter Kassig (KT) |
Vovworld-ស្ថាប័នចារកម្មអង់គ្លេសបារាំងអូស្ត្រាលីនិងអាស៊ីអាគ្នេយ៍បាន
បញ្ជាក់ឈ្មោះបណ្ដាជនប្រដាប់ងាវុធសង្ស័យជាជនបរទេសក្នុងខ្សែវីដេអូរបស់
កំលាំងរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដែលផ្សាយលើបណ្ដាញ internet នាថ្ងៃទី
១៦វិច្ឆិកាកន្លងមក ក្នុងនោះមានថតការសម្លាប់បុគ្គលិកជួយសង្គ្រោះអាមេរិក
លោក Peter Kassig និងទាហានស៊ីរី។ រដ្ឋអាជ្ញាទីក្រុងប៉ារីសរបស់បារាំងលោក
Francois Molins បានបញ្ជាក់ជនប្រដាប់អាវុធមួយនាក់ក្នុងខ្សែវីដេអូពោលខាង
លើជា Maxime Hauchard អ្នកភូមិ Normandy របស់បារាំង។ លោក Molins បានឲ្យ
ដឹងថាមានពលរដ្ឋបារាំងម្នាក់ផ្សេងទៀតបានចូលរួមការសម្លាប់នេះ។ នៅ
អង់គ្លេស លោក Ahmed Muthana អ្នកបច្ចេកទេសអគ្គិសនីដើមកំណើត Yemen
ដែលកំពុងរស់នៅដំបន់ Wales សង្ស័យថា ជនប្រដាប់អាវុធមួយនាក់ក្នុងខ្សែវីដេអូ
ពោលខាងលើជាកូនបុរសរបស់លោក និស្សិត Nasser Muthana។ លោកបាន
រាយការណ៍ជាមួយប៉ូលីសប្រឆាំងភេរវកម្មអំពីរូបភាពដែលសង្ស័យនេះ៕