បណ្ដាសន្និសីទរដ្ឋមន្ត្រីបំរុងសំរាប់សន្និសីទកំពូលអាស៊ានលើកទី២៦

បណ្ដាសន្និសីទរដ្ឋមន្ត្រីបំរុងសំរាប់សន្និសីទកំពូលអាស៊ានលើកទី២៦ - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh

(VOV)_សន្និសីទកំពូលអាស៊ាន លើកទី២៦ នឹងបើកជាផ្លូវការនាថ្ងៃទី២៧ មេ
សា នៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី។ មុននោះ នាថ្ងៃទី២៦ មេសា​នៅទីក្រុង Kuala
 Lumpur បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីការបរទេស​អាស៊ាន​ (AMM) សន្និសីទក្រុមប្រឹក្សាសហគមន៍នយោបាយ សន្តិសុខអាស៊ាន ( APSC) និងសន្និសីទក្រុមប្រឹក្សា
សម្របសម្រួលអាស៊ាន (​ ACC) ដើម្បីត្រៀមរៀបចំអោយ​សន្និសីទកំពូលអាស៊ាន 
លើកទី២៦។

          ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក​ Pham
Binh Minh បានអញ្ជើញចូលរួម និងថ្លែងមតិនៅទីនេះ។ ​ស្ដីពីការ​កសាង​សហគមន៍
អាស៊ាន ក្នុងឆ្នាំ២០១៥ ​លោក Pham Binh Minh បាន​ស្នើ​អោយ​អាស៊ានត្រូវប្តេជ្ញា
ខ្លាំងក្លាជាងទៀត ខំប្រឹងប្រែងជាងទៀត ដើម្បីដំណើការកសាងសហគមន៍អាស៊ាន
 ដោយផ្អែកទៅលើសរសរស្នូលចំនួន៣ និងអះអាងដែរថា៖​វៀតណាម ​នឹង​ប្តេជ្ញា​
សហការជាមួយប្រទេសជាសមាជិកនានា សម្រេចគោលដៅកសាង​សហគមន៍
​អាស៊ាន ក្នុងឆ្នាំ ២០១៥ ។ ស្ដីពីបញ្ហានៅសមុទ្រខាងកើត លោក Pham Binh Minh 
ក៏បានលើកច្បាស់នូវការគោរពច្បាប់អន្តរជាតិ ​ជាពិសេសគឺ​អនុសញ្ញា​ អង្គការ
សហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ អត់ធ្មត់ មិនប្រើអំពើហឹង្សាឬគំរាម
កំហែងប្រើអំពើហឹង្សា និងស្នើអោយអាស៊ាន​ត្រូវបង្កើនសាមគ្គីភាព ​ឯកភាព​ និង
តួនាទីក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍​នៅសមុទ្រ
ខាងកើត…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ