បណ្ដាសមាជិកសភាបានជួបប្រាស្រ័យអ្នកបោះឆ្នោតមុនសម័យប្រជុំរដ្ឋសភា


បណ្ដាសមាជិកសភាបានជួបប្រាស្រ័យអ្នកបោះឆ្នោតមុនសម័យប្រជុំរដ្ឋសភា - ảnh 1
បណ្ដាសមាជិកសភាបានជួបប្រាស្រ័យអ្នកបោះឆ្នោតមុនសម័យប្រជុំរដ្ឋសភា


        Vovworld-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨និង២៩កញ្ញា ឧបនាយករដ្ឋមន្ត្រី​លោក
Vu Van Ninh រួមជាមួយគណៈប្រតិភូរដ្ឋសភាមណ្ឌល Nam Dinh បានជួប​ប្រាស្រ័យ
អ្នកបោះឆ្នោតខេត្ត Nam Dinh មុនសម័យប្រជុំលើកទី១០រដ្ឋសភា​នីតិកាលទី១៣។
នៅបណ្ដាពិធីជួបប្រាស្រ័យនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានកត់សម្គាល់
រាល់សំណើររបស់អ្នកបោះឆ្នោត មានបំណងអ្នកបោះឆ្នោត​រួមជាមួយរដ្ឋអំណាច
ដំបន់អនុវត្តប្រកបដោយប្រសិទ្ធិភាពនិងច្នៃប្រឌិតកម្មវិធី​គោលដៅជាតិកសាង
ជនបទថ្មី ចាត់ទុកនេះជាគោលដៅផងដំណោះស្រាយ​សំខាន់ផងដើម្បីកសាងខឿន
ផលិតកម្មកសិកម្មទំនើបផ្លាស់ប្តូរជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន
ដំបន់ជនបទ។

        នាថ្ងៃទី២៩កញ្ញា​លោក Pham Quang Nghi សមាជិកការិយាល័យ​នយោបាយ​
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយក៏បានជួបប្រាស្រ័យអ្នក​បោះឆ្នោតខ័ណ្ឌ​
Dong Da មុនសម័យប្រជុំលើកទី១០រដ្ឋសភានីតិកាលទី១៣ផង​ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ