|
ពិធីបើកមហាសន្និបាត IPU ១៣២ នៅរដ្ឋធានីហាណូយរបស់វៀតណាម (រូបថត៖TTXVN) |
(VOVworld) - ក្រោយពីចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី
១៣២ (IPU ១៣២) សមាជិកសភាប៊ែលហ្សិក Pol Van Den Driessche នៃសភា Franco-
phonie និង Andries Griffroy នៃសភា Flander (សភាភាសាហូល្លង់) បានមាន ជំនួប
សំណេះសំណាលជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រចាំនៅទីក្រុង Brussels របស់ប៊ែលហ្សិក ដើម្បីសម្ដែងចំណាប់អារម្មណ៍អំពីសន្និសីទ
ដែលទើបនឹងបានរៀបចំឡើងនៅរដ្ឋធានីហាណូយនាពេលថ្មីៗនេះ។សមាជិកសភា
ប៊ែលហ្សិកទាំង២រូបសុទ្ធតែវាយតំលៃខ្ពស់ចំពោះការរៀបចំរបស់វៀតណាម និង
សង្កត់ធ្ងន់ថា វៀតណាមបានបង្ហាញឲ្យពិភពលោកឃើញប្រសិទ្ធភាពក្នុងការរៀបចំ ក៏ដូចជាចំណងមិត្តភាព និងភាពកក់ក្ដៅរបស់ប្រជាជន។ស្ដីពីលទ្ធផលនៃសន្និសីទ សមាជិកសភាទាំង២រូបសុទ្ធតែចាត់ទុកថា សន្និសីទលើកនេះទទួលបានលទ្ធផល ដ៏ល្អជាងបើប្រៀបនឹងសន្និសីទ IPU មុនៗ ហើយអះអាងថា រាល់សេចក្ដីសំរាចចិត្ត ដែលបានអនុម័តនៅ IPU ១៣២ នៅវៀតណាម នឹងត្រូវបានសមាជិកសភាដាក់ជូន
សភារបស់ខ្លួន តាមនោះបង្កើនកិច្ចសហប្រតិបតិ្តការរវាងប្រទេសនានាក្នុងបញ្ហា
ពិភពលោក៕