បណ្ដាសមាជិកសភាពិភាក្សានៅសាលប្រជុំអំពីកម្មវិធីធ្វើសកម្មភាពពិនិត្យមើល
(VOV World)_បន្តរបៀបវារះ នៃសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិ កាលទី១៣ នាព្រឹកថ្ងៃទី ៨ វិច្ចិកា បណ្ដាសមាជិកសភា បានពិភាក្សានៅសាលប្រជុំអំពីកម្មវិធីធ្វើសកម្មភាពពិនិត្យមើល នៃរដ្ឋសភាវៀតណាម ឆ្នាំ ២០១៣។ ការគ្រប់ គ្រង់ដីធ្លី វិនិយោគសាធារណះ រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ …។ល។ ជាបណ្ដាវិស័យ ដែលបានរដ្ឋសភា ប្រមូលផ្តុំ ពិនិត្យមើល ក្នុងឆ្នាំ២០១៣។ ស្ដីពីក្រប
ខ័ណ្ឌពិនិត្យមើល សមាជិកសភាបានចាត់ទុកថា៖ ត្រូវគោរព វាយតំលៃយ៉ាងច្បាស់ លាស់នូវការអនុវត្តរាល់គោលនយោបាយ ច្បាប់ ពិសេសគឺ ការចេញផ្សព្វ ផ្សាយ
ឯកសារ នីតិបញ្ញត្តិ អនុវត្តច្បាប់។ លោក Truong Van Vo សមាជិកសភា មណ្ឌល
Dong nai បានផ្តល់មតិថា៖
“ ដើម្បីលើកកំពស់ គុណភាព សកម្មភាពពិនិត្យមើល របស់ស្ថាប័នដោយប្រជាជនជ្រើសតាំងនិយាយរួម និងរបស់ស្ថាប័នរដ្ឋសភា ខ្ញុំស្នើថា៖ ត្រូវយកចិត្ត ទុកដាក់ ដល់ការពិនិត្យមើលនៅមូលដ្ឋាន និងត្រូវប្រមូល យកមតិរបស់ប្រជាជន។ ដូចជារយះពេលកន្លងទៅគឺពិនិត្យមើលតាមរយះរបាយការណ៍ ដូច្នេះ ខ្លឹមសារនៃ
ការពិនិត្យមើលមិនស៊ីជំរៅ។ សមាសភាពនៃក្រុមពិនិត្យមើលត្រូវគ្រប់គ្រាន់ ត្រឹម
ត្រូវ ។ ”
|
លោក Truong Van Vo សមាជិកសភា មណ្ឌល Dong nai (internet) |
ក៏ក្នុងព្រឹកថ្ងៃនេះដែរ រដ្ឋសភាវៀតណាមបានអនុម័តលើ សេចក្ដីសម្រេចចិត្ត
អំពីផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ២០១៣ផងដែរ៕