បណ្ដាសមាជិកសភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
នាព្រឹកថ្ងៃទី ២៧ មិថុនា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតស្រុក Dien Ban ខេត្ត Quang Nam ក្រោយពីសម័យប្រជុំលើកទី
២ រដ្ឋសភាវៀតណាម នីតិកាលទី ១៣។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan
Phuc បានជូនដំណឹងអំពីលទ្ធផលមួយចំនួននៃសម័យប្រជុំលើកទី ៣ រដ្ឋសភានិតិ
កាលទី ១៣ អំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ឧបនាយករដ្ឋមន្ត្រី
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“សមាជិកសភាជាច្រើនបានលើកឡើងបញ្ហា ដែលប្រទេសនិងសង្គមយកចិត្តទុក
ដាក់ ។ ខ្ញុំស្នើបណ្ដាថា្នក់ដឹកនាំស្រុក ខេត្ត ត្រូវបង្កើនការសន្ទនាជាមួយប្រជាជន
ត្រូវស្តាប់ គោលបំណងរបស់ប្រជាជន បំផុសប្រជាជនអនុវត្តន៍ល្អការផ្តើមគំនិត
របស់បក្សនិង រដ្ឋ។ ក្រៅពីនោះ យើងត្រូវដោះស្រាយបញ្ហារបស់ប្រជាជន។”
នាព្រឹកថ្ងៃទី ២៧ មិថុនា ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតស្រុក Dien Ban ខេត្ត Quang Nam ក្រោយពីសម័យប្រជុំលើកទី ២ រដ្ឋសភាវៀតណាម នីតិកាលទី ១៣។
(Image: Internet)
|
ក៏នាថ្ងៃដ៏ដែល គណៈប្រតិភូសមាជិកសភាខេត្ត Son La ដឹកនាំដោយ សមាជិក
គណៈកម្មាធិការអចីន្ត្រៃយ៍រដ្ឋសភាវៀតណាម Nguyen Van Hien ដែលមាន ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោះត ឃុំ Ngoc Chien ស្រុក Muong La ខេត្ត
Son La។ អ្នកបោះឆ្នោតនៅទីនេះបានស្នើថា៖ បក្ស រដ្ឋ ត្រូវមានវិធានការជាក់
ស្តែងនិង អតិភាពសំរាប់តំបន់ព្រៃភ្នំដាច់ស្រយាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម ដើម្បី កាត់បន្ថយអាត្រាគ្រួសារក្រីក្រ ជាពិសេស គឺ ការងារស្ថិរនិវោសន៍
ឡើងវិញ។ ទទួលស្គាល់បណ្ដាមិតិយោបល់របស់អ្នកបោះឆ្នោត លោក Nguyen
Van Hien បានឲ្យ ដឹងថា៖
“បញ្ហាគោលនយោបាយចំពោះបងប្អូនស្ថិរនិវោសន៍ឡើងវិញ គឺជាគោលនយោ
បាយដ៏ ធំរបស់បក្ស រដ្ឋ។ ខ្ញុំស្នើថា៖ បក្សខេត្ត គណៈកម្មាធិការប្រជាជនថ្នាក់
ខេត្ត ស្រុក ឃុំ ស្រាវជ្រាវការផ្តើមគំនិតរបស់ បក្ស រដ្ឋ ដើម្បីបងប្អូនស្ថិរនិវោសន៍
ឡើងវិញនៅទីកន្លែង ថ្មី៕”