បណ្ដាសមាជិកសភាអាមេរិកមានបំណងជំរុញទំនាក់ទំនងជាមួយវៀតណាម និងអាស៊ាន

(VOVWORLD)-ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh ទើបនឹងមានជំនួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភាលោក John McCain និងប្រធានគណកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភា សមាជិកាសភាលោកស្រី Stephanie Murphy និងជាសមាជិកាគណកម្មាធិការសេវាអាវុធនៃរដ្ឋសភានិងរួមជាមួយបណ្ដាឯកអគ្គរដ្ឋទូតអាស៊ានមានជំនួបសន្ទនាជាមួយសមាជិកសភាអាមេរិកមួយចំនួនទៀត។
បណ្ដាសមាជិកសភាអាមេរិកមានបំណងជំរុញទំនាក់ទំនងជាមួយវៀតណាម និងអាស៊ាន - ảnh 1

បណ្ដាសមាជិកសភាអាមេរិកមានបំណងជំរុញទំនាក់ទំនង
ជាមួយវៀតណាម និងអាស៊ាន

(VOVworld)_ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh ទើបនឹងមានជំនួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភាលោក John McCain និងប្រធានគណកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភា សមាជិកាសភាលោកស្រី Stephanie Murphy និងជាសមាជិកាគណកម្មាធិការសេវាអាវុធនៃរដ្ឋសភានិងរួមជាមួយបណ្ដាឯកអគ្គរដ្ឋទូតអាស៊ានមានជំនួបសន្ទនាជាមួយសមាជិកសភាអាមេរិកមួយចំនួនទៀត។ នៅបណ្ដាជំនួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិកលោក John McCain និងសមាជិកាសភាអាមេរិកលោកស្រី Stephanie Murphy ឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Quang Vinh បានជូនដំណឹងស្ដីពីសាររបស់ថ្នាក់ដឹកនាំវៀតណាមនូវបំណងរួមជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មីរបស់អាមេរិកបង្កើនថែមទៀតចំពោះទំនាក់ទំនងដៃគូលើគ្រប់វិស័យនៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ ។ រីឯខ្លួនវិញ លោក John McCain បានអះអាងថានឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតលើគ្រប់វិស័យ ។ សមាជិកាសភាអាមេរិកលោកស្រី Stephanie Murphy បានចែករំលែកមតិយោបល់ស្ដីពីការបន្តសន្ទុះនៃទំនាក់ទំនង ឯកភាពជំរុញការសន្ទនាទ្វេភាគីលើគ្រប់វិស័យសំដៅបង្កើនកិច្ចសហប្រតិបត្តិការ ក៏ដូចជាការយល់ដឹងរួមទាំងលើបញ្ហាផ្សេងៗខុសៗគ្នា។ សមាជិកាលោកស្រី Murphy បានឲ្យដឹងថាក្នុងឋានៈជាសមាជិកាសភាជាជនជាតិវៀតណាមដំបងនៅរដ្ឋសភា អាមេរិកនោះ លោកស្រីនឹងផ្ដោតការយកចិត្តទុកដាក់ទៅលើការផ្សាភ្ជាប់សហគមន៍ជនវៀតណាមនៅអាមេរិក ។លោកស្រី Murphy បញ្ជាក់ថាត្រៀមខ្លួនជាស្រេចដើម្បីតភ្ជាប់រវាងបណ្ដាសហគ្រាសនៅរដ្ឋ Florida មណ្ឌលអ្នកបោះឆ្នោតរបស់ខ្លួនជាមួយបណ្ដាសហគ្រាសវៀតណាម ។

          មុននោះ ថ្លែងមតិនៅជំនួបសន្ទនាជាមួយសមាជិកាសភាលោកស្រី Ann Wagner និងសមាជិកសភាលោក Joaquin Castro សហប្រធានក្រុមអាស៊ាននៃ រដ្ឋសភាអាមេរិក ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Quang Vinh បានអះអាងថានឹងសហការយ៉ាងសកម្មនិងរួមចំណែកដល់ការងាររបស់ក្រុមសមាជិកសភា ជាពិសេសគឺអនុវត្តបណ្ដាសកម្មភាពជាក់ស្ដែងសំដៅរំលឹកខួបលើទី ៥០ នៃទិវាបង្កើតអាស៊ាន និង លើកទី៤០ នៃទិវាទំនាក់ទំនងអាស៊ាន និងអាមេរិកនាឆ្នាំ ២០១៧។ សមាជិកាសភាលោកស្រី Ann Wagner និងសមាជិកសភាលោក Joaquin Castro បានអះអាងថានឹងរួមជាមួយរដ្ឋអំណាចអាមេរិកជំរុញថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនោះមានវិស័យដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ វិទ្យាសាស្ត្របច្ចេកវិទ្យា អប់រំនិង សុខាភិបាល ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ