បណ្ដាសម្ព័ន្ធក្រុមហ៊ុន សហគ្រាសអន្តរជាតិរួមចំណែកចំពោះការអភិវឌ្ឍន៍របស់វៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី៤ធ្នូ នៅទីក្រុងហាណូយ លោក Nguyen Van Binh ប្រធាន គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានបន្តធ្វើការជាមយយបណ្ដាវាគ្មិន អ្នកតំណាងសហគ្រាសជាតិនិងអន្តរជាតិ ដែលចូលរួមសិក្ខាសាលា -ការតាំងពិព័រណ៌អន្តរជាតិស្ដីអំពីការអភិវឌ្ឍន៍ឧស្សាហកម្មឆ្លាត ឆ្នាំ២០១៧។
បណ្ដាសម្ព័ន្ធក្រុមហ៊ុន សហគ្រាសអន្តរជាតិរួមចំណែកចំពោះការអភិវឌ្ឍន៍របស់វៀតណាម |
នារសៀលថ្ងៃទី៤ធ្នូ នៅទីក្រុងហាណូយ លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានបន្តធ្វើការជាមយយបណ្ដាវាគ្មិន អ្នកតំណាងសហគ្រាសជាតិនិងអន្តរជាតិ ដែលចូលរួមសិក្ខាសាលា -ការតាំងពិព័រណ៌អន្តរជាតិស្ដីអំពីការអភិវឌ្ឍន៍ឧស្សាហកម្មឆ្លាត ឆ្នាំ២០១៧។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម លោក Nguyen Van Binh បានលើកច្បាស់ថា៖ វៀតណាមកំពុងនៅក្នុងដំណាក់កាលឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ និងតាមផែនការគឺសម្រេចនាឆ្នាំ២០៣០។ដូច្នេះ បណ្ដាសម្ព័ន្ធក្រុមហ៊ុន សហគ្រាសអន្តរជាតិដើរតួនាទីដ៏សែនសំខាន់ ចំពោះវៀតណាម ក្នុងការសម្រេចគោលដៅពោលខាងលើ។ ក្នុងការកំណត់ទិសដៅនាពេលខាងមុខនេះ បក្ស រដ្ឋវៀតណាមយកចិត្តទុកដាក់ជាច្រើនចំពោះបញ្ហានេះ និងមានគោលនយោបាយលើកទឹកចិត្ត ទាក់ទាញវិនិយោគិន សហគ្រាសអន្តរជាតិមកដល់វៀតណាម។ ទន្ទឹមនឹងនោះ លោក Nguyen Van Binh ក៏បានអះអាងថា៖ វៀតណាមមានគោលបំណងទទួលមតិពីសហគ្រាសអន្តរជាតិដើម្បីបន្តសម្រេចយន្តការគោលនយោបាយ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា បណ្ដុះបណ្ដាលប្រភពធនធាន មនុស្ស កសាងបរិយាកាសងាយស្រួលសំឬាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម ៤,០ នៅវៀតណាម៕