បណ្ដាសម្ព័ន្ធក្រុមហ៊ុនអឺរ៉ុបព្រមានមិនវិនិយោគចូលក្នុងអង់គ្លេស

(VOVWORLD) - នាថ្ងៃទី ៣០ ឧសភា បណ្ដាក្រុមហ៊ុនធំៗជួរមុខរបស់អឺរ៉ុបបានព្រមានថា៖ ប្រសិនបើ សភាពការណ៍អស្ថិរភាព Brexit នៅបន្តប្រព្រឹត្តទៅ ដូចបច្ចុប្បន្ន ពួកគេនឹងមិនវិនិយោគចូលក្នុងអង់គ្លេសទៀតទេ។ 
បណ្ដាសម្ព័ន្ធក្រុមហ៊ុនអឺរ៉ុបព្រមានមិនវិនិយោគចូលក្នុងអង់គ្លេស  - ảnh 1 បណ្ដាសម្ព័ន្ធក្រុមហ៊ុនអឺរ៉ុបព្រមានមិនវិនិយោគចូលក្នុងអង់គ្លេស 

នាថ្ងៃទី ៣០ ឧសភា បណ្ដាក្រុមហ៊ុនធំៗជួរមុខរបស់អឺរ៉ុបបានព្រមានថា៖ ប្រសិនបើ សភាពការណ៍អស្ថិរភាព Brexit នៅបន្តប្រព្រឹត្តទៅ ដូចបច្ចុប្បន្ន ពួកគេនឹងមិនវិនិយោគចូលក្នុងអង់គ្លេសទៀតទេ។ ពាក្យព្រមានេះត្រូវបាន ថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗដូច BP Vodafone Nestle BMW និង E.ON បាននាំចេញក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May។ ក្នុងកិច្ចប្រជុំ ភាគីសហគ្រាស EU បានស្នើឲ្យរដ្ឋាភិបាលអង់គ្លេសគប្បី ពន្យល់ច្បាស់ថា  Brexit  ជះឥទ្ធិពលឬផ្លាស់ប្តូរបែបណាចំពោះសកម្មភាពរបស់គេនៅអង់គ្លេស។ ថ្នាក់ដឹកនាំសហគ្រាសទាំងនេះបានឲ្យដឹងថា៖ នាបច្ចុប្បន្ន ភាពទាក់ទាញវិនិយោគចូលក្នុងអង់គ្លេសមានកំរិតទាបណាស់។ ហើយពេលវេលារងចាំឲ្យការពន្យល់យ៉ាងច្បាស់លាស់ពីរដ្ឋាភិបាលអង់គ្លេសបានជះឥទ្ធិពលអសកម្មចំពោះបរិយាកាសអាជីវកម្មនៅអង់គ្លេស។ បន្ទាប់ពីកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ធានាបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU នាអនាគត រួមមានបញ្ហាគយតាម បណ្ដោយខ្សែព្រំដែនឲ្យបានងាយស្រួលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ