បណ្ដាសាស្ត្រាចារ្យ សាស្ត្រាចារ្យរងបន្តរួមវិភាគទាននាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍
|
បណ្ដាសាស្ត្រាចារ្យ សាស្ត្រាចារ្យរងបន្តរួមវិភាគទាននាំប្រទេសជាតិកាន់តែអភិវឌ្ឍន៍ |
(VOV)_នាព្រឹកថ្ងៃទី៤ កុម្ភះ នៅទីក្រុងហាណូយ ក្រុមប្រឹក្សារសាស្ត្រចារ្យជាតិ
បានរៀបចំពិធីប្រកាសសេចក្ដីសម្រេចចិត្តនិងប្រគល់លិខិតបញ្ជាក់កិត្តិនាមសាស្ត្រចារ្យ សាស្ត្រចារ្យរងឆ្នាំ២០១៤។ ឆ្នាំនេះមានគ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រចំនួន៦៤០នាក់ ត្រូវបានប្រគល់កិត្តនាមសាស្ត្រចារ្យ សាស្ត្រចារ្យរង។ថ្លែងមតិនៅទី
នេះ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម លោក Pham Vu Luan បាន
អោយដឹងថា៖
“ ដោយមានកិត្តិយសនិងការទទួលខុសត្រូវថ្មីនេះ បណ្ដាសាស្ត្រចារ្យ សាស្ត្រ
ចារ្យរងបន្តពង្រីករាល់ប្រពៃណីរបស់គ្រួសារ របស់ស្រុកកំណើត របស់មូលដ្ឋានបណ្ដុះបណ្ដាល ពង្រីកការជះឥទ្ធិពលរបស់ខ្លួន ក្នុងសហគមន៍វិទ្យាសាស្ត្រ និងនៅក្នុង
សង្គម។ បណ្ដាសាស្ត្រចារ្យ សាស្ត្រចារ្យរងបន្តរួមវិភាគទានចូលក្នុងបុព្វហេតុផ្លាស់ប្តូរ
ថ្មីជាសារវ័ន្តអប់រំ និងបណ្ដុះបណ្ដាល អភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីនាំ
ប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕”