បណ្ដាអង្គការ NGO ប្រចាំនៅកូរ៉េខាងត្បូងផ្តល់ជំនួយមនុស្សធម៌សំរាប់ព្យុងយ៉ាង
|
បណ្ដាអង្គការក្រៅរដ្ឋាភិបាលប្រចាំនៅកូរ៉េខាងផ្តល់ជំនួយមនុស្សធម៌សំរាប់សាធារណៈរដ្ឋប្រជាធិប
តេយ្យប្រជាមានិតកូរ៉េត្បូង (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៩ កញ្ញា បណ្ដាអង្គការក្រៅរដ្ឋាភិបាលប្រចាំនៅកូរ៉េខាងត្បូង
(NGO) ចំនួន ១២ អង្គការ បានចាប់ផ្តើមផ្តល់ជំនួយមនុស្សធម៌សំរាប់សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បន្ទាប់ពី ទទួលបានការអនុញ្ញាត្ត របស់ក្រសួងបង្រួ
បបង្រួមកូរ៉េខាងត្បូង។ កាយវិការនេះបានសឲ្យឈើញថា៖ Seoul បានជួយជ្រោម
ជ្រេងសំណើរផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់សំរាប់ ព្យុងយ៉ាង ដោយមិនអើពើរ
ដល់រាល់បទដាក់ទណ្ឌកម្មរបស់ អ.ស.ប. និងភាព តានតឹងរវាងប្រទេសទាំង ២។
នេះគឺជាលើកទី ២ ក្រោមរដ្ឋអំណាចរបស់ប្រធានា ធិបតី Park Geun-hye Seoul បានយល់ព្រមផ្តល់ជំនួយមនុស្សធម៌ដល់ព្យុងយ៉ាង។ ក្រសួងបង្រួបបង្រួមកូរ៉េខាង
ត្បូងបានឲ្យដឹងថា៖ NGO ចំនួន ៨ ទៀតនឹងត្រូវបាន អនុញ្ញាត្តផ្តល់ជំនួយមនុស្សធម៌
សំរាប់ព្យុងយ៉ាង ផងដែរ៕