|
បណ្ដាអង្គការក្រៅរដ្ឋាភិបាលនៅវៀតណាមសម្ដែងនូវការព្រយយបារម្ភយ៉ាងជ្រាលជ្រៅ
អំពីសភាពការណ៍នៅលើសមុទ្រខាងកើត(TTXVN) |
(VOV)_ការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-981 ដោយខុសច្បាប់នៅក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម បន្តបង្កើតឡើងប្រតិកម្មយ៉ាងខ្លាំងក្លាក្នុងសហគមន៍អន្តរជាតិ។ នៅក្នុងជំនួបប្រាស្រ័យចែករំឡែកព័ត៍មានស្ដីពីព្រឹត្តិការណ៍នាពេលថ្មីៗនេះនៅសមុទ្រខាងកើត នាព្រឹកថ្ងៃទី ១៣ ឧសភានៅរដ្ឋធានីហាណូយ (ប្រទេសវៀតណាម) បុគ្គល អង្គការអន្តរជាតិ និងដំណាងបណ្ដាអង្គការក្រៅរដ្ឋាភិបាលប្រចាំនៅវៀតណាម សុទ្ធតែបង្ហាញការគាំទ្រវៀតណាម គាំទ្រគោលជំហរប្តេជ្ញាការពារអធិបតេយ្យភាព បូរណភាពដែនដីរបស់វៀតណាម។
សំអាងរបស់បណ្ដាវាយគ្មិនវៀតណាម ដែលបាននាំចេញសុទ្ធតែផ្អែកទៅលើមាត្រានានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ និងបណ្ដាឯការគតិយុត្តិផ្សេងៗទៀត បានអះអាងថា៖ចិនបានរំលោភទៅលើបណ្ដាការកំណត់ នៃច្បាប់អន្តរជាតិ ដើរបញ្ជ្រាស់ទៅនឹងខ្លឹមសាររបស់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ សកម្មភាពរំលោភនេះបានជះឥទ្ធិពលអសកម្មជាច្រើន ទៅលើទំនុកទុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ ធ្វើអោយមនោសញ្ជេតនារបស់ប្រជាជនវៀតណាមរងរបួស ធ្វើអោយសាធារណមតិវៀតណាម តំបន់និងអន្តរជាតិព្រួយបារម្ភជាច្រើន ជះឥទ្ទិពលជ្រាលជ្រៅដល់បរិយាកាសសន្តិភាព ស្ថិរភាពនៅក្នុងតំបន់និងអន្តរជាតិ។
ថ្លែងមតិនៅទីនេះ លោកស្រីKim Young Shin នាយិកាមជ្ឈមណ្ឌលអប់រំវប្បធម៌វៀតណាម-កូរ៉េខាងត្បូង បានអោយដឹងថា៖
“ ប្រជាជនកូរ៉េខាងត្បូងចែករំឡែកមនោសញ្ជេតនាជាមួយប្រជាជនវៀតណាម។ តាមរយៈជំនួបប្រាស្រ័យនេះ បណ្ដាជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាម ដូចជាយើងខ្ញុំបានមានព័ត៍មានបន្ថែមអំពីសភាពការណ៍ជាក់ស្ដែងនាបច្ចុប្បន្ន។ វៀតណាមកំពុងសកម្មអំពាវនាវអោយការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ។ នេះគឺជាវិធានការការទូតសំខាន់ ប៉ុន្តែក៏ត្រូវជំរុញខ្លាំងជាងទៀតផងដែរ។”
រីឯលោក Greig Craft អតីតប្រធានមូលនិធិការពារប្រឆាំងការងារពិការទ្វីបអាស៊ី បានចាត់ទុកថា៖ វៀតណាមអាចបញ្ជូនរឿងហេតុនេះទៅលើក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ៖
“ ខ្ញុំចាត់ទុកថា៖នេះគឺជាជំហានសំខាន់ និងមានប្រសិទ្ធិភាពខ្ពស់។ពីព្រោះអង្គការសហប្រជាជាតិជាអង្គការមានបរិមាណប្រទេសជាសមាជិកច្រើន និងពេលដែលវៀតណាមឡើងសម្លេងនោះ នឹងទទួលបានការយកចិត្តទុកដាក់ជាច្រើន ពីប្រទេសនានា។ ហើយប្រទេសមានសកម្មភាពបង្ករឿងហេតុនៅខាងក្រៅខ្សែរព្រំដែនរបស់ខ្លួននេះ នឹងទទួលបានប្រតិកម្មតបតវិញ។”
បណ្ដាដំណាងអង្គការក្រៅរដ្ឋាភិបាលក៏បានសម្ដែងនូវការស្រុះចិត្តគំនិតចំពោះការប្រព្រឹត្តរបស់វៀតណាម នាសព្វថ្ងៃ ចំពោះសកម្មភាពទាំងនេះរបស់ចិន។ លោកស្រី Elizabeth អង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី ប្រចាំនៅវៀតណាមបានចាត់ទុកថា៖
“ សហគមន៍អន្តរជាតិសុទ្ធតែអះអាងថា៖ បណ្ដាភាគីទាក់ទិនត្រូវប្រើគ្រប់វិសធានការការទូតដើម្បីដោះស្រាយសភាពការណ៍ដ៏ស្មុគ្រស្មាញ។ខ្ញុំចាត់ទុកថា៖វៀតណាមកំពុងមានការដោះស្រាយប្រកបដោយសមស្រប តាមរយៈកាណាល់ការទូតជាមួយអាស៊ាន។ ខ្ញុំគាំទ្ររបៀបដោះស្រាយនេះរបស់វៀតណាម៕“