បណ្ដាអង្គការសាសនា ស្ថាប័នការទូតជូនពរចូលឆ្នាំថ្មីរដ្ឋអំណាចនិងប្រជាជន

បណ្ដាអង្គការសាសនា ស្ថាប័នការទូតជូនពរចូលឆ្នាំថ្មីរដ្ឋអំណាចនិងប្រជាជន - ảnh 1
បណ្ដាអង្គការសាសនា ស្ថាប័នការទូតជូនពរចូលឆ្នាំថ្មីរដ្ឋអំណាចនិងប្រជាជន

(VOV)_នៅទីក្រុងហាណូយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ២០១៦ នាថ្ងៃទី១ 
កុម្ភះ ដំណាងថ្នាក់ដឹកនាំសមាគមសាសនា ប្រេតេស្តង់Viet Nam (ភាគខាងជើង​
វៀតណាម) ដឹកនាំដោយគ្រូគង្វាល Bui Van San អនុប្រធានទីមួយសមាគម ​បាន
​អញ្ជើញទៅសាក់សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី គណៈកម្មាធិការប្រជាជន​ទីក្រុង
ហាណូយ។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុងហា​ណូយ
 លោក Vu Hong Khanh បានអោយដឹងថា៖ គោលការណ៍រួមរបស់​ទីក្រុង គឺជា
និច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា ថែទាំ លើកស្ទួយ​ជីវភាពរស់
នៅសំរាប់ប្រជាជនកាន់សាសនា និងមិនកាន់សាសនា ជួយឧបត្ថម្ភ​ប្រជាជន
មានជីវភាពរស់នៅសុខសាន្តត្រាណ សុភមង្គល។ លោក Vu Hong Khanh ក៏មានគោលបំណងថា៖ សមាគមសាសនា ប្រេតេស្តង់Viet Nam (ភាគ​ខាងជើងវៀត
ណាម) បន្តចូលរួមយ៉ាងសកម្ម បណ្ដាចលានាប្រឡងប្រណាំង​របស់ទីក្រុង តាម
នោះណែនាំសាសនិករួមវិភាគទានច្រើនថែមទៀត កសាងរដ្ឋ​ធានី និងប្រទេស
ជាតិកាន់តែអភិវឌ្ឍណ៍ពីមួយថ្ងៃទៅមួយថ្ងៃ។

          នាថ្ងៃនេះដែរ នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្ត
ទៅជំនួបប្រាស្រ័យ បណ្ដាស្ថាប័នដំណាងបរទេសប្រចាំនៅទីក្រុង។​ថ្លែងមតិនៅទីនេះ លោក Douglas Barnes អគ្គកុងស៊ុល អង់គ្លេសនិងអៀកឡង់​ខាងជើង ប្រ
ចាំនៅទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ ទិក្រុងហូជីមិញជានិច្ច​កាលជាតំបន់
ឈានទៅមុខក្នុងដំណើរកំណែទម្រង់សេដ្ឋកិច្ច និងបែបផែននៅ​វៀតណាម។ទី
ក្រុង មិនគ្រាន់តែជាទីមកដល់គួរអោយជក់ចិត្ត​ដើម្បី​វិនិយោគ​ អាជីវកម្មប៉ុណ្ណោះ
ទេ ថែមទាំងជាទីបង្កើតគំនិតផ្លាស់ប្តូរថ្មីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ