បណ្ដាអង្គភាពអាជីវកម្មហ្វាំងឡង់បានវាយតំលៃខ្ពស់ចំពោះសក្តានុភាពវិនិយោគនៅទីផ្សារវៀតណាម

បណ្ដាអង្គភាពអាជីវកម្មហ្វាំងឡង់បានវាយតំលៃខ្ពស់ចំពោះសក្តានុភាពវិនិយោគនៅទីផ្សារវៀតណាម - ảnh 1
បណ្ដាអង្គភាពអាជីវកម្មហ្វាំងឡង់បានវាយតំលៃខ្ពស់ចំពោះសក្តានុភាពវិនិយោគនៅទីផ្សារ
វៀតណាម (Image: VNA)

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅហ្វាំងឡង់ នាថ្ងៃទី ២៦ កញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai បានជួបធ្វើការជាមួយតំណាង នៃមជ្ឈដ្ឋានអង្គភាពអាជីវកម្មហ្វាំងឡង់។ ក្នុងជំនួបធ្វើការនេះ បណ្ដាអង្គភាពអាជីវកម្ម ហ្វាំងឡង់បានវាយតំលៃខ្ពស់ចំពោះសក្តានុភាពវិនិយោគនៅទីផ្សារវៀតណាម ហើយ សម្តែងក្តីសង្ឃឹមថា៖ ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai នឹង រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។ រីឯខ្លួន
 វិញ តំណាងមជ្ឈដ្ឋានអង្គភាពអាជីវកម្មហ្វាំងឡង់បានចាត់ទុកថា៖ បរិយាកាស វិនិយោគនៅវៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងដើម្បីសមស្របនឹងការបង្កើនកិច្ច
សហប្រតិបត្តិការនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ