បណ្ដាអតីតថ្នាក់ដឹកនាំពិភពលោកអំពាវនាវឱ្យ G7 ជួយឧបត្ថម្ភការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដល់ប្រទេសក្រីក្រ
(VOVWORLD) - ក្នុងនោះមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Gordon Brown និងលោក Tony Blair អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon និងអតីតថ្នាក់ដឹកនាំអាហ្វ្រិកចំនួន ១៥ រូប។
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Gordon Brown និងលោក Tony Blair (រូបថត៖ PA ) |
មុនកិច្ចប្រជុំកំពូលរបស់ក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខនៅលើពិភពលោក (G7) ដែលនឹងប្រព្រឹត្តិទៅនៅអង់គ្លេសក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ខែមិថុនាខាងមុខនោះ អតីតថ្នាក់ដឹកនាំពិភពលោកចំនួន ១០០ រូបកាលពីថ្ងៃទី ៦ ខែមិថុនាបានផ្ញើសារលិខិតដោយអំពាវនាវ ឲ្យ ក្រុមនេះជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដល់ប្រទេសក្រីក្រ។ ក្នុងនោះមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Gordon Brown និងលោក Tony Blair អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon និងអតីតថ្នាក់ដឹកនាំអាហ្វ្រិកចំនួន ១៥ រូប។
ក្នុងសារលិខិតនេះ បណ្ដារអតីតថ្នាក់ដឹកនាំបានចាត់ទុកថា កិច្ចសហប្រតិបត្តិការជាសកលក្នុងការប្រយុទ្ធប្រឆាំងជំងឹរាតត្បាតកូវីដ ១៩ បានទទួលបរាជ័យក្នុងឆ្នាំ ២០២០ ប៉ុន្តែឆ្នាំ ២០២១ អាចបើកសម័យកាលថ្មី។ បណ្ដាថ្នាក់ដឹកនាំ G7 រួមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសដទៃទៀត ដែល បានអញ្ជើញ ចូលរួម កិច្ចប្រជុំកំពូលនៅចុងសប្តាហ៍នេះចាំបាច់ត្រូវឯកភាពគ្នាអំពីកញ្ចប់ថវិកាជួយឧបត្ថម្ភដែលមានតម្លៃ ៣០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ សំដៅជួយឧបត្ថម្ភដល់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោកផងដែរ៕