បណ្ដាអ្នកប្រាជ្ញអន្តរជាតិអំពាវនាវឲ្យមានស្ថេរភាពដើម្បីគោលដៅសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត
|
បណ្ដាអ្នកប្រាជ្ញអន្តរជាតិអំពាវនាវឲ្យមានស្ថេរភាពដើម្បីគោលដៅសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាង
កើត (Image: VNA) |
(VOVworld) - ក្នុងក្របខ័ណ្ឌសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ៦ ដោយ
ប្រធានបទ “សមុទ្រខាងកើត៖ កិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខនិងការអភិវឌ្ឍន៍
ក្នុង តំបន់” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ និង ១៨ វិច្ឆិកា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បណ្ដាអ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវបានវិភាគកត្តាដែលជះឥទ្ធិពលទៅលើបញ្ហានៅសមុទ្រខាងកើត។ តាមអតីតឧត្តមនាវីទោនិងជាអតីតមេបញ្ជា
ការកងនាវាចំបាំងភាគខាងកើតឥណ្ឌា Anup Singh បានឲ្យដឹងថា៖ ខ្សែផ្លូវនៅសមុទ្រ
ខាងកើតដើរតួនាទីមិនអាចផ្លាស់ប្តូរបានឡើយក្នុងសកម្មភាពដឹកជញ្ជូនទំនិញនៅ
តំបន់អាស៊ីបូព៌ារនិងអាស៊ី-អាគ្នេយ៍ ព្រមទាំង ដើរតួនាទីដ៏សែនសំខាន់ចំពោះ សកម្មភាពនាំចេញនៃប្រទេសឆ្នេសមុទ្រផ្សេងៗទៀតលើពិភពលោក ផងដែរ។
ឧត្តមនាវីទោ Anup Singh បានអះអាងថា៖ ភាគីទាក់ទិននានាត្រូវបញ្ចប់រាល់
សកម្មភាពដោយឯកតោភាគីប្រតិបត្តិតាមការកំណត់ក្នុងអនុសញ្ញារបស់ អ.ស.ប.
ស្តីពីច្បាប់សមុទ្រ (UNCLOS) និង ច្បាប់អន្តរជាតិផ្សេងៗទៀត។ លោក Anup Singh បានសង្កត់ធ្ងន់ថា៖ ការទាមទាផ្លូវ ៩ កំណាត់របស់ចិនគឺគ្មានមូលដ្ឋានច្បាប់ណាមួយ
ឡើយដោយហេតុនេះ លោក Anup Singh អំពាវនាវឲ្យសហគមន៍អន្តរជាតិឡើង
សម្លេងគាំទ្របណ្ដាប្រទេសឆ្នេសមុទ្រខាងកើតតាមរយៈការរក្សាសេរីភាពនាវាចរណ៍
និងសកម្មភាពជាក់ស្តែង។ រីឯខ្លួនវិញ អតីតឧត្តមនាវីត្រីជប៉ុន លោក Akimoto Kuzumine អ្នកស្រាវជ្រាវជាន់ខ្ពស់ចំណុះមូលនិធិស្រាវជ្រាវគោលនយោបាយលើសមុទ្ររបស់
ជប៉ុនបានចាត់ទុកថា៖ សមុទ្រខាងកើតគឺខ្សែផ្លូវលើសមុទ្រសំខាន់បំផុតនៃបណ្ដា
ប្រទេសក្នុងតំបន់។ ដោយហេតុនេះ យើងត្រូវបង្កើតស្ថិរភាពមួយដើម្បីគោលដៅ
សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត៕