បណ្ដាអ្នកផ្ដល់ជំនួយអន្តរជាតិសន្យាជួយវៀតណាមប្រឆាំងបំរ៉ែបំរួលអាកាសធាតុ
(VOVworld) - នារសៀលថ្ងៃទី៨ តុលា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការជាតិ
អំពីបំរ៉ែបំរួលអាកាសធាតុ បានមានកិច្ចប្រជុំជាមួយអ្នកផ្ដល់ជំនួយសំរាប់កម្មវិធីជួយ
ឧបត្ថម្ភទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ (SP-RCC) និងដៃគូអភិវឌ្ឍន៍នានាក្រោម
អធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai និងជាអនុ
ប្រធានអចិន្ត្រៃគណៈកម្មាធិការនេះ។ពីឆ្នាំ២០០៩មក កម្មវិធី SP-RCC បានកសាង
សកម្មភាពនយោបាយចំនួន២០០ និងទទួលបានខ្ទង់ថវិការចំនួន១ពាន់លានដុល្លារ
អាមេរិក ដើម្បីអនុវត្តបណ្ដាសកម្មភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។បណ្ដា
អ្នកផ្ដល់ជំនួយ បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀត
ណាម ក្នុងការសុក្រិតគោលនយោបាយស្ដីពីបំរ៉ែបំរួលអាកាសធាតុ ក៏ដូចជាការ
លាតត្រដាងអនុវត្តគម្រោងការណ៍ជាក់ស្ដែងនានាផងដែរ។អ្នកអ្វើហិរញ្ញប្បទាន
បានសន្យាថា នឹងបន្តជួយជ្រោងជ្រែងកិច្ចការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
នៅវៀតណាមនាពេលអនាគត។
|
បំរ៉ែបំរួលអាកាសធាតុនាំមកការកើនឡើងនូវកម្លាំងនិងទិន្នផលរបស់ទឹកជំនន់ (រូបថត៖TTXVN) |
ថ្លែងមតិជាសន្និដ្ឋាននៅកិច្ចប្រជុំនេះ លោក Hoang Trung Hai បានឲ្យដឹងថា នាឆ្នាំ
២០១៥ ទឹកប្រាក់ចំនួន៣លានលានដុង នឹងត្រូវបានលៃទុកឲ្យសកម្មភាពទប់ទល់
នឹងបំរ៉ែបំរួលអាកាសធាតុ ក្នុងនោះផ្ដោតសំខាន់លើការដាំព្រៃឈើដោយមានការ
ចូលរួមរបស់សមាភាពសេដ្ឋកិច្ចឯកជនទៀតផង៕