បណ្ដាអ្នកយកព័ត៍មាន សា្ថប័នសារព័ត៍មាននៅឯបរទេសជាស្ពានតភ្ជាប់វៀតណាមនិងពិភពលោក
(VOV)_ក្នុងរយះពេលពីរថ្ងៃ គឺថ្ងៃទី ៣០ និង៣១ មករា ក្រុមការងារបញ្ជាការដ្ឋានតំបន់ទី១ កងទ័ពជើងទឹក បានទៅសាក់សួរសុខទុក្ខ ជូនអំណោយបុណ្យតេត សំរាប់ បណ្ដាកម្មាភិបាល យុទ្ធជននៅកោះ Tran ស្រុក Co To និងកោះ Tra Ban ស្រុក Van
Don ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)។ នៅទីនេះថ្នាក់ដឹកនាំបញ្ជាការដ្ឋាន តំបន់ទី១ កងទ័ពជើងទឹក បានជូនពរចូលឆ្នាំថ្មី ២០១៣ សំរាប់យុទ្ធជននិងប្រជាជននៅ
លើ កោះទាំងពីរនេះ ប្រកបដោយសប្បាយរីករាយ ត្រៀមខ្លួនជាស្រេចបំបេញភារកិច្ច ការពារតំបន់កោះ សមុទ្ររបស់មាតុប្រទេស។ វរសេនីយ៍ឯក Nguyen Quoc Van ប្រធានស្នងការនយោបាយ បញ្ជាការដ្ឋានតំបន់ទី១ កងទ័ពជើងទឹកវៀតណាមបាន
អោយដឹងថា÷
“ កម្មាភិបាល យុទ្ធជននៅលើកោះនានា សុទ្ធតែបានកំណត់យ់ាងច្បាស់នូវភារកិច្ច ត្រៀមរៀបចំគ្រប់វិស័យដើម្បីទទួលបុណ្យតេតប្រពៃណីប្រជាជាតិ ជាមួយស្មារតីសប្បាយរីករាយ សុវត្ថិភាព និងត្រៀមខ្លួនជាស្រេចប្រយុទ្ធ ការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុប្រទេស៕ ”
|
បណ្ដាអ្នកយកព័ត៍មាន សា្ថប័នសារព័ត៍មាននៅឯបរទេសជាស្ពាន តភ្ជាប់វៀតណាមនិងពិភពលោក(internet) |