បណ្ដាអ្នកវិទ្យាសាស្ត្រផ្ដល់មតិចំពោះអនុគណៈកម្មការសេដ្ឋកិច្ចសង្គមនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២
(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន លើកច្បាស់ថា កិច្ចប្រជុំនេះជាឱកាសដើម្បីអោយបណ្ដាអ្នកវិទ្យាសាស្ត្រផ្ដល់ មតិចំពោះឯកសារសំខាន់ៗ រួមមានយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុង ដំណាក់កាល២០២១-២០៣០ និងផែនការអភិវឌ្ឍសេដ្ឋកិច្ឋក្នុងដំណាក់កាល ២០២១-២០២៥។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី១៣ ខែឧសភា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ ជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រដែលចូលរួមផ្ដល់មតិចំពោះអនុគណៈកម្មការសេដ្ឋកិច្ចសង្គមនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។ អញ្ជើញចូលរួមកិច្ច ប្រជុំនេះក៏មានវត្តមានឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន បណ្ឌិតសភាវិទ្យាសាស្ត្រសង្គម វៀតណាម និងស្ថាប័នមួយចំនួនផ្សេងទៀត។
អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន លើកច្បាស់ថា កិច្ចប្រជុំនេះជាឱកាសដើម្បីអោយបណ្ដាអ្នកវិទ្យាសាស្ត្រផ្ដល់ មតិចំពោះឯកសារសំខាន់ៗ រួមមានយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុង ដំណាក់កាល២០២១-២០៣០ និងផែនការអភិវឌ្ឍសេដ្ឋកិច្ឋក្នុងដំណាក់កាល ២០២១-២០២៥។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយបណ្ដាអ្នកវិទ្យាសាស្ត្រ វាយតម្លៃចំពោះស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិលើគ្រប់វិស័យ រួមទាំងសមិទ្ធ ផលដែលសម្រេចបាន បញ្ហានៅ សេសសល់ និងមូលហេតុ ជាពិសេសគឺលើក ឡើងទស្សនៈ ទិសដៅអភិវឌ្ឍ ភារកិច្ច និងដំណោះស្រាយក្នុងរយៈពេល៥ឆ្នាំ ១០ឆ្នាំខាងមុខ ក៏ដូចជាទស្សនៈវិស័យដល់ឆ្នាំ២០៤៥ផងដែរ។ ក្នុងនោះមានការ អភិវឌ្ឍប្រកបដោយចីរភាព ទំនាក់ទំនងប្រកបដោយភាពសុខដុមរវាងវប្បធម៌ សង្គម បរិស្ថាន ក៏ដូចជាសេដ្ឋកិច្ចនិងសន្តិសុខការពារជាតិ ផងដែរ៕