បណ្ដាអ្នកស៊ើបការអន្តរជាតិមិនទាន់អាចមកដល់កន្លែងនៃករណីគ្រោះថ្នាក់យន្តហោះ MH17
|
ក្រុមអ្នកជំនាញការរបស់ហូឡង់និងអូស្ត្រាលីមិនអាចចេញពីទីក្រុង Donetsk (AFP) |
Vovworld-ក្រុមអ្នកជំនាញការរបស់ហូឡង់និងអូស្ត្រាលីមិនអាចចេញពីទី
ក្រុង Donetsk ដើម្បីទៅកាន់កន្លែងយន្តហោះ MH 17 ធ្លាក់នៅភាគខាងកើតអ៊ុយក្រែនបានឡើយដោយសារមានការប៉ះទង្កិចជាច្រើនលើបណ្ដាខ្សែផ្លូវនាំ
មកកន្លែងកើតមានគ្រោះថ្នាក់។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខការពារជាតិ
អ៊ុយក្រែនលោក Andriy Lysenko បានឲ្យដឹងថា កងទ័ពនៃប្រទេសនេះដណ្ដើម
បានទីរួមស្រុកចំនួន២គឺ Torez និង Shakhtarsk។
ក្នុងពេលជាមួយនោះឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ
លោក Vitaly Churkin ទើបនឹងបាននាំចេញការចោទប្រកាន់អ៊ុយក្រែនបានរំលោភលើសេចក្តីសំរេចចិត្តលេខ២១៦៦របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ដោយចាត់ទុកថា កងទ័ពអ៊ុយក្រែនកំពុងតម្រង់ទៅលើជនស៊ីវិលនៅដំបន់ពោល
ខាងលើ៕