បណ្ដាអ្នកអក្សរសាស្ត្រវៀតណាមជួបប្រាស្រ័យជាមួយគណៈប្រតិភូមិត្តភាពគុយបា

បណ្ដាអ្នកអក្សរសាស្ត្រវៀតណាមជួបប្រាស្រ័យជាមួយគណៈប្រតិភូមិត្តភាពគុយបា - ảnh 1
បណ្ដាអ្នកអក្សរសាស្ត្រវៀតណាមជួបប្រាស្រ័យជាមួយគណៈប្រតិភូមិត្តភាពគុយបា (nhandan.vn)


(VOVworld) – នាថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ បណ្ដាអ្នកអក្សរសាស្ត្រ វៀតណាមបានជួបប្រាស្រ័យជាមួយគណៈប្រតិភូនៃវិទ្យាស្ថានមិត្តភាពជាមួយ បណ្ដាប្រជាជាតិលើពិភពលោករបស់គុយបា​ (ICAP) ដែលកំពុងបំពេញ ទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបប្រាស្រ័យនេះ អ្នកអក្សរសាស្ត្រ អ្នកកាសែតគុយបា លោកស្រី Marta Rojas Rodriguez បានឧទ្ទេសនាមសៀវ ភៅល្បីឈ្មោះ «តំបន់ភាគខាងត្បូងវៀតណាម៖ អាវុធយុទ្ធសាស្ត្រគឺជាប្រជាជន» ដល់មជ្ឈដ្ឋានអ្នកអានវៀតណាម ហើយចែករំលែកបទពិសោធរបស់លោកស្រី​ចំពោះខឿនសារព័ត៌មាននិងអក្សរសាស្ត្ររបស់វៀតណាមផងដែរ។ ក៏ក្នុងឱកាស នេះដែរសមាគមអ្នកអក្សរសាស្ត្រវៀតណាមបានប្រគល់ជូនគណៈប្រតិភូ គុយបាសៀវភៅជាភាសាអង់
គ្លេសក្រោមចំណងជើងថា «កំណត់ហេតុស្តីអំពី សង្គ្រាម ១-២-៣-៤.៧៥» របស់អ្នកអក្សរសាស្ត្រអ្នកកាសែត Tran Mai Hanh ដែលទទួលបានគ្រឿងឥស្សរយយស Felix Elmuza  របស់សមាគម អ្នកអក្សរសាស្ត្រគុយបារប្រគល់ជូន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ