បណ្ដាអភិបាលក្រុងលើពិភពលោកអំពាវនាវបណ្ដាថ្នាក់ដឹកនាំ G-20 សន្យាទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
(VOVWORLD) - នាថ្ងៃទី ២៦ មិថុនា អភិបាលក្រុងរាប់សិបនាក់លើពិភពលោកបាន អំពាវនាវបណ្ដាថ្នាក់ដឹកនាំក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេច ចេញជួរមុខលើពិភពលោក G20 រក្សាកិច្ចសន្យាស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ។
បណ្ដាអភិបាលក្រុងលើពិភពលោកអំពាវនាវបណ្ដាថ្នាក់ដឹកនាំ G-20 សន្យាទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ |
(VOVworld) – នាថ្ងៃទី ២៦ មិថុនា អភិបាលក្រុងរាប់សិបនាក់លើពិភពលោកបាន អំពាវនាវបណ្ដាថ្នាក់ដឹកនាំក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេច ចេញជួរមុខលើពិភពលោក G20 រក្សាកិច្ចសន្យាស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ។ ក្នុងសេចក្តីជូនដំណឹងមួយដែលត្រូវបានផ្ញើដល់មជ្ឈដ្ឋានសាព័ត៌ មាននិងផ្សាយលើបណ្ដាញអ៊ីនធឺណែត ក្រុម “C-40” រួមមានអភិបាលនៃទីក្រុង ធំៗលើពិភពលោក ក្នុងនោះមានរដ្ឋធានីវ៉ាស៊ីនតោន (អាមេរិក) បែកឡាំង (អាល្លឺម៉ង់) ប៉ារីស (បារាំង) តូក្យូ (ជប៉ុន) និងទីក្រុង Sydney (អូស្រ្តាលី) បាន អំពាវនាវបណ្ដាថ្នាក់ដឹកនាំ G20 តំណាងឲ្យប្រជាពលដ្ឋរាប់លែននាក់រក្សាកិច្ច សន្យាស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ បញ្ហាក្កៅគគុកនាបច្ចុប្បន្ន។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ទៅលើសារសំខាន់បំផុតឥឡូវនេះគឺការផ្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំចំនួន ១៩ រូបនៅសេសសល់នៅសន្និសីទកំពូល G20 ខាងមុខ ក្នុងការខំប្រឹងប្រែងការពារអនាគតរបស់ផែនទី ក្នុងកាលៈទេសៈ ប្រធានាធិបតី អាមេរិក លោក Donald Trump បានប្រកាសជាផ្លូវការនាថ្ងៃទី ១ មិថុនាថា៖ អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ។ តាមគំរោង បណ្ដាថ្នាក់ដឹកនាំ G20 នឹងដំណើរកិច្ចប្រជុំនៅទីក្រុង Hamburg (អាល្លឺម៉ង់) នាថ្ងៃទី ៧ និងទី ៨ កក្កដា ខាងមុខ៕