បណ្តាខេត្តនៅតំបន់ព្រៃភ្នំភាគខាងជើងវៀតណាមជំនះពុះពារលើផលវិបាកដោយភ្លៀងធ្លាក់ និងទឹកជំនន់
(VOVWORLD) -គិតដល់យប់ថ្ងៃទី ២៤ មិថុនា យោងតាមការធ្វើស្តិតិបានឲ្យដឹងថាភ្លៀងធ្លាក់ និងទឹកជំនន់នៅខេត្ត Lai Chau និង Lao Cai បានបណ្ដាលឲ្យមានការខូចខាតជាទឹកប្រាក់ចំនួន ៤៦ ពាន់លានដុង។ កិច្ចការជំនះពុះពារលើផលវិបាកនៃភ្លៀងធ្លាក់ និងទឹកជំនន់ត្រូវបានមូលដ្ឋាននានាអនុវត្តន៍ជាបន្ទាន់។
ភ្លៀងធ្លាក់ និងទឹកជំនន់នៅបណ្ដាលឲ្យមានការខួចខាតជាច្រើន |
នៅខេត្ត Lai Chau មានមនុស្សចំនួន ៣ នាក់ស្លាប់ និងជនរងគ្រោះចំនួន ១៣ នាក់ទៀតបាត់ខ្លួន។ រដ្ឋអំណាចមូលដ្ឋានបានជម្លៀសក្រុមគ្រួសារជិត ៥០ ដែលរងគ្រោះដោយសារទឹកជំនន់ ការរអិលបាក់ដីនិងគ្រួសារដែលងាយរងគ្រោះចេញពីតំបន់គ្រោះថ្នាក់។
ចំណែកខេត្ត Lao Cai វិញ កិច្ចការជំនះពុះពារលើផលវិបាក ស្ថិរភាពជីវភាពរស់នៅ ផលិតកម្មរបស់ប្រជាជន ត្រូវបានមូលដ្ឋានខិតខំប្រឹងប្រែងអនុវត្តន៍ដែរ។ លោក Tran Ngoc Son នាយកខុទ្ទកាល័យគណកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត Lao Cai បានឲ្យដឹងថា៖
" គណកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត បានបញ្ជាណែនាំឲ្យស្ថានប័នមានសមត្ថកិច្ចសម្របសម្រូលរថយន្តក្នុងការធ្វើចរាចរណ៍ នៅខេត្ត Lai Chau និងខេត្ត Lao Cai។ យើងខ្ញុំក៏បានប្រមូលផ្ដុំកម្លាំង ដើម្បីសហការជាមួយស្ថាប័នមានសមត្ថកិច្ចខេត្ត Lai Chau បន្តជំនះពុះពារលើផលវិបាកដោយសារភ្លៀងធ្លាក់ និងទឹកជំនន់ផងដែរ”
ចំពោះមុខនឹងស្ថានភាពភ្លៀងធ្លាក់ និងទឹកជំនន់ដែលបានបណ្ដាលឲ្យមានការខូចខាតខាងសេដ្ឋកិច្ចជាច្រើននៅតំបន់ព្រៃភ្នំនានានៅភាគខាងជើងវៀតណាមនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានផ្ញើសិខិតទៅកាន់ខេត្តទាំងនេះ ព្រមទាំងក្រសួង ស្ថានប័នមានសមត្ថកិច្ច ទីភ្នាក់ងារសារព័ត៌មាន វិទ្យុសម្លេង និងទូរទស្សន៍ស្ដីពីការផ្ដោតសំខាន់លើការជួយសង្គ្រោះ និងជំនះពុះពារលើផល
វិបាកដោយភ្លៀងធ្លាក់ និងទឹកជំនន់ផងដែរ៕