បណ្តាខឿនសេដ្ឋកិច្ចនៅអាស៊ី-ប៉ាស៊ីហ្វិកនឹងបន្ថយល្បឿន ក្នុងឆ្នាំ ២០២៣
(VOVWORLD) - អ្នកជំនាញនៃក្រុមហ៊ុនវិភាគសេដ្ឋកិច្ច Moody’s Analytic បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកអាចបន្ថយល្បឿននៅឆ្នាំ ២០២៣ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។
កំពង់ផែដឹកទំនិញមួយនៅក្នុងខេត្ត Guangdong ប្រទេសចិន។ ( រូបថត៖ AFP/TTXVN) |
ថ្លែងមតិនៅក្នុងសន្និសីទតាមអ៊ីនធឺរណែតស្តីពីយថាទស្សន៍កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែធ្នូ អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ Moody's Analytic លោក Stein Angrick បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ នៃបណ្តាខឿនសេដ្ឋកិច្ចក្នុងតំបន់ នឹងទាបជាងឆ្នាំ ២០២២ ។ ប្រការនេះ ទាក់ទិនដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះ អត្រាការប្រាក់កើនឡើងយ៉ាងឆាប់រហ័ស និងអតិផរណាកើនឡើងខ្ពស់។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះក៏រំពឹងថាសេដ្ឋកិច្ចក្នុងតំបន់នឹងជៀសវាងឱនភាពសេដ្ឋកិច្ចបាន៕