បណ្តា​ខឿន​សេដ្ឋ​កិច្ច​អភិវឌ្ឍន៍ ត្រូវ​ទទួលខុសត្រូវចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ភាគច្រើន

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ១០ ខែកញ្ញាបានឲ្យដឹងថា បណ្តាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ត្រូវទទួលខុសត្រូវចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ភាគច្រើនក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
បណ្តា​ខឿន​សេដ្ឋ​កិច្ច​អភិវឌ្ឍន៍ ត្រូវ​ទទួលខុសត្រូវចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ភាគច្រើន - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ AFP/TTXVN)

សេចក្តីថ្លែងការណ៍នេះត្រូវបានលោក Antonio Guterres នាំចេញក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ផលប៉ះពាល់នៃការបំភាយឧស្ម័នទាំងនេះ កំពុងតែកើនឡើងយ៉ាងខ្លាំង។ អ្នកដែលកំពុងរស់នៅក្នុងលក្ខខណ្ឌងាយរងគ្រោះដោយសារតែការប្រែប្រួលអាកាសធាតុ រួមទាំងអ្នកដែលកមពុងរស់នៅក្នុងតំបន់អាស៊ីខាងត្បូង មានហានិភ័យស្លាប់ដោយសារឥទ្ធិពលអាកាសធាតុខ្ពស់ជាង ១៥ដង។ បច្ចុប្បន្ននេះ ស្ទើរតែពាក់កណ្តាលនៃប្រជាជននៅលើពិភពលោកស្ថិតក្នុងក្រុមនេះ ដែលភាគច្រើនគឺនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ