បណ្តាគណបក្សកូរ៉េខាងត្បូងវាយតំលៃអំពីដំណើរទស្សនកិច្ចនៅចិនរបស់ ថ្នាក់ដឹកនាំ ស.ប.ប.ក.
(VOVWORLD) - នាថ្ងៃទី ២៨ មិនា បណ្ដាគណបក្សនយោបាយរបស់កូរ៉េខាងត្បូងបាននាំ ចេញការវាយតំលៃអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-Un នៅចិននាពេលថ្មីៗនេះ ព្រមទាំង អំពាវនាវឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ត្រៀមរៀបចំយ៉ាងម៉ត់ចត់សំរាប់ជំនួបកំពូលអន្តរកូរ៉េដែលគ្រោងនឹងប្រព្រឹត្តទៅ នាខែមេសាខាងមុខ។
បណ្តាគណបក្សកូរ៉េខាងត្បូងវាយតំលៃអំពីដំណើរទស្សនកិច្ចនៅចិនរបស់ ថ្នាក់ដឹកនាំ ស.ប.ប.ក. |
នាថ្ងៃទី ២៨ មិនា បណ្ដាគណបក្សនយោបាយរបស់កូរ៉េខាងត្បូងបាននាំ ចេញការវាយតំលៃអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-Un នៅចិននាពេលថ្មីៗនេះ ព្រមទាំង អំពាវនាវឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ត្រៀមរៀបចំយ៉ាងម៉ត់ចត់សំរាប់ជំនួបកំពូលអន្តរកូរ៉េដែលគ្រោងនឹងប្រព្រឹត្តទៅ នាខែមេសាខាងមុខ។ គណបក្សប្រជាធិបតេយ្យកាន់អំណាចសម្តែងក្តីសង្ឃឹមទៅ លើជំនួបរវាងប្រធានរដ្ឋចិន លោក Xi Jinping និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក លោក Kim Jong-Un ដែលជួយរកឃើញឲ្យបានសន្តិវិធីចំពោះវិបត្តិនុយក្លេអ៊ែរជា មួយកូរ៉េខាងជើង ព្រមទាំង អាចជា «កត្តាសកម្ម» ដើម្បីធានាជោគជ័យនៃជំនួប កំពូលអន្តរកូរ៉េខាងមុខ។ គណបក្សប្រជាធិបតេយ្យនិងសន្តិភាពបានសម្តែងក្តី សង្ឃឹមទៅលើជំនួបកំពូលចិន-ស.ប.ប.ក. ដែលនឹងរួមចំណែកជំរុញដំណើរលុប បំបាត់នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ហើយសឲ្យឃើញថា៖ ប្រទេសកូរ៉េទាំងពីរកំពុង ទទួលបានសញ្ញាវិជ្ជមានក្នុងការលុបបំបាត់នុយក្លេអ៊ែរ។ ខណៈពេលនោះ គណបក្សប្រឆាំងកូរ៉េខាងត្បូងសេរីភាព (LKP) បានព្រមានមិនគប្បីសុទ្ធដ្ឋិនិយម ហូសកំរិតអំពីជំនួបកំពូលអន្តរកូរ៉េខាងមុខ ហើយចាត់ទុកថា៖ រដ្ឋអំណាចរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in គប្បីមានជំហានត្រៀមរៀបចំយ៉ាងម៉ត់ចត់សំរាប់ព្រឹតត្តិការនេះ៕