បណ្តាគណៈបក្សនៅកម្ពុជាប្រតិកម្មអំពីលទ្ធផលបោះឆ្នោត

បណ្តាគណៈបក្សនៅកម្ពុជាប្រតិកម្មអំពីលទ្ធផលបោះឆ្នោត - ảnh 1
រូបថតៈ Reuters


(VOVworld)-បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(NEC)នាព្រឹកថ្ងៃទី៨
កញ្ញាបានប្រ កាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតរដ្ឋសភានីតិកាលទី៥ ដែល ប្រព្រឹត្តទៅនាថ្ងៃទី២៨កក្កដាកន្លងទៅ ដោយបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​

(CPP)ទទួលបាន​៦៨​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ទទួលបាន​ចំនួន
៥៥​អាសនៈ​ ហើយគណៈបក្សទាំងពីនេះបាននាំចេញប្រតិកម្មរបស់ខ្លួន ជាផ្លូវការ។
គណៈបក្ស CPP បានចេញសេចក្តីប្រកាសព័ត៌មានដោយសង្កត់ធ្ងន់ថាការបោះឆ្នោត
ពោលខាងលើប្រព្រឹត្តទៅក្នុងសន្តិភាព យុត្តធម៌និងសម្តែងបាន​នូវ បំណងប្រាថ្នា
របស់អ្នកបោះឆ្នោតទូទាំងប្រទេស។ CPP អះអាងជាថ្មីម្តង់ទៀត ការគាំទ្រនាយករដ្ឋ
មន្រ្តីសម្តេចហ៊ុនសែន បន្តកាន់ដំណែងជានាយករដ្ឋមន្រ្តី អាណាត្តិថ្មី។ ខណៈពេល
នោះ CNRP បានប្រឆំាងជំទាស់ចំពោះលទ្ធផលនេះ និងចាត់ទុកថា លទ្ធផលដែល
NEC ប្រកាសមិនឆ្លុះបញ្ជាំងពីបំណងប្រាថ្នា​របស់អ្នកបោះឆ្នោត និងមានការរំលោភ
លើការបោះឆ្នោតផងដែរ។ CNRP ប្រកាសថា នឹងត្រៀមរៀបចំបាតុកម្មបន្តទៀតក្នុង
ថ្ងៃទី១៥ ១៦និង១៧កញ្ញាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ