បណ្តឹងអអន្តរជាតិដើមដំបូងស្តីពីអាកាសធាតុ មានគោលបំណងការពារមហាសមុទ្រ

(VOVWORLD) - សកម្មភាពនេះមានគោលបំណងបង្ខំឱ្យប្រទេសទាំងនេះពង្រឹងវិធានការទប់ស្កាត់ កាត់បន្ថយ និងគ្រប់គ្រងការបំពុលសមុទ្រ។ នេះត្រូវបានគេចាត់ទុកថាជាបណ្តឹងអាកាសធាតុអន្តរជាតិលើកដំបូងក្នុងគោលបំណងការពារមហាសមុទ្រ។

បណ្តឹងអអន្តរជាតិដើមដំបូងស្តីពីអាកាសធាតុ មានគោលបំណងការពារមហាសមុទ្រ - ảnh 1ប្រជាជននៅក្នុងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកកំពុងអំពាវនាវឱ្យពិភពលោកចាត់វិធានការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ (ប្រភព៖ PINA)

ក្នុងឱកាសប្រព្រឹត្តទៅសន្និសីទបណ្តាកោះប៉ាស៊ីហ្វិកលើកទី ១ ស្តីពីវិទ្យាសាស្ត្រ និងការគ្រប់គ្រងមហាសមុទ្រ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែកញ្ញា នៅរដ្ឋធានី Nadi កោះហ្វីជី ថ្នាក់ដឹកនាំនៃបណ្តាប្រទេសកោះប៉ាស៊ីហ្វិក   ដែលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិអាកាសធាតុ ដែលដឹកនាំដោយប្រទេសកោះ៖ Bahamas , Tuvalu, Vanuatu, Antiha និង Barbuda បានយល់ព្រមដាក់ពាក្យប្ដឹងប្រឆាំងនឹងប្រទេសដែលបំភាយឧស្ម័នខ្ពស់ ដល់តុលាការយុត្តិធម៌អន្តរជាតិខាងច្បាប់សមុទ្រក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ សកម្មភាពនេះមានគោលបំណងបង្ខំឱ្យប្រទេសទាំងនេះពង្រឹងវិធានការទប់ស្កាត់ កាត់បន្ថយ និងគ្រប់គ្រងការបំពុលសមុទ្រ។ នេះត្រូវបានគេចាត់ទុកថាជាបណ្តឹងអាកាសធាតុអន្តរជាតិលើកដំបូងក្នុងគោលបំណងការពារមហាសមុទ្រ។

យោងតាមអ្នកតំណាងនៃបណ្តាប្រទេសកោះប៉ាស៊ីហ្វិក បច្ចុប្បន្ននេះ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកំពុងកើនឡើងទាំងបរិមាណ និងអាំងតង់ស៊ីតេជារៀងរាល់ឆ្នាំ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់មនុស្ស និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៃរដ្ឋកោះតូចៗ។ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងឆ្នេរសមុទ្រទាំងមូលក៏កំពុងរងការខូចខាតផងដែរនៅក្នុងទឹកដែលកាន់តែក្តៅ និងមានអាស៊ីតកាន់តែច្រើន។ បម្រែបម្រួលអាកាសធាតុក៏កំពុងធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើងយ៉ាងឆាប់រហ័ស ដែលគំរាមកំហែងនឹងលិចទឹកដល់ប្រទេសកោះប៉ាស៊ីហ្វិក។ នៅក្នុងបរិបទនោះ បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក ជឿជាក់ថា ប្រទេសដែលមានការបំភាយឧស្ម័នខ្ពស់ ត្រូវតែធ្វើសកម្មភាពកាន់តែមានទំនួលខុសត្រូវ និងជាក់ស្តែង។ គណៈកម្មាធិការស្តីពីការប្រែប្រួលអាកាសធាតុ និងច្បាប់អន្តរជាតិនៃរដ្ឋកោះប៉ាស៊ីហ្វិក (COSIS) គឺជាអង្គភាពទទួលបន្ទុកក្នុងការដំណើរការបណ្តឹងនេះ។

ពាក្យបណ្តឹងនេះត្រូវបានរំពឹងថានឹងបង្កើនសម្ពាធ និងបង្កើតចលនាការពារបរិស្ថាន ដោយបង្ខំឱ្យប្រទេសឧស្សាហកម្មឈានមុខគេរបស់ពិភពលោកកាត់បន្ថយការបំភាយឧស្ម័នដែលចាំបាច់ដើម្បីបំពេញតាមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ