បណ្តាញ 4G នឹងជួយជម្រុញពាណិជ្ជកម្មអេឡិចត្រូនិកកាន់តែខ្លាំងជាង
|
ទិដ្ឋភាពនៃពិធីចុះហត្ថលេខារវាងក្រសួងឧស្សាហ-ពាណិជ្ជកម្មជាមួយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel |
(VOVworld)-សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel នឹងជួយឧបត្ថម្ភក្រសួង
ឧស្សាហ-ពាណិជ្ជកម្មវៀតណាមធ្វើទំនើបភាវូបនីយកម្មសកម្មភាពគ្រប់គ្រងប្រតិបត្តិ
របស់ក្រសួងនិងអភិវឌ្ឍន៍រចនាសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក។ សម្ព័ន្ធក្រុមហ៊ុន
នេះកំពុងជម្រុញវិនិយោគទៅលើបណ្តាញអិនធើណែត ជាគ្រឹះមួយសម្រាប់ពាណិជ្ជ
កម្មអេឡិចត្រូនិកអភិវឌ្ឍន័យ៉ាងខ្លាំងក្លានាពេលអនាគត។ ព័ត៌មាននេះបាននាំចេញ
នៅក្នុងពិធីចុះហត្ថលេខារវាងក្រសួងឧស្សាហ-ពាណិជ្ជកម្មជាមួយសម្ព័ន្ធក្រុមហ៊ុន
ទូរគមនាគមន៍យោធា Viettel ស្តីពីការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដែល
បានរៀបចំឡើងនារសៀលថ្ងៃទី៩មករានៅទៅទីក្រុងហាណូយ។
កិច្ចព្រមព្រៀងនេះនឹងបានអនុវត្តអស់រយៈពេល៤ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៧
ដល់ឆ្នាំ២០២០។គោលដៅគឺធ្វើទំនើបភាវូបនីយកម្មសកម្មភាពគ្រប់គ្រងនិងប្រតិបត្តិ
របស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មសម្រាប់អភិវឌ្ឍន៍វិស័យពាណិជ្ជកម្មអេឡិចត្រូនិក៕