បណ្តាញទូរស័ព្ទទាន់​ហេតុការយោធាជប៉ុន-ចិនបាន​ឈាន​ចូល​ដំណើរការ

(VOVWORLD) - ក្រសួងការពារជាតិជប៉ុនបានប្រកាសកាលពីថ្ងៃទី ២១ ខែមីនាថាបណ្តាញទូរស័ព្ទទាន់ហេតុការយោធារវាងជប៉ុន និងចិនត្រូវបានដាក់ឱ្យដំណើរការ ដើម្បីលើកកម្ពស់ទំនុកចិត្ត និងជៀសវាងឧប្បត្តិហេតុគួរឲ្យភ្ញាក់ផ្អើល រវាងប្រទេសទាំងពីរ។
បណ្តាញទូរស័ព្ទទាន់​ហេតុការយោធាជប៉ុន-ចិនបាន​ឈាន​ចូល​ដំណើរការ - ảnh 1រូបភាព៖ Kyodo

បណ្តាញទូរស័ព្ទទាន់ហេតុការ គឺជាសសរស្តម្ភដ៏សំខាន់នៃយន្តការទំនាក់ទំនងផ្លូវអាកាសនិងសមុទ្ររវាងចិននិងជប៉ុន ដើម្បីការពារការប៉ះទង្គិចដោយចៃដន្យនៅលើសមុទ្រនិងលើអាកាស រវាងកងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពចិន។ នៅក្នុងសន្និសិទពិគ្រោះយោបល់កម្រិតខ្ពស់ចិន-ជប៉ុនលើកទី ១៤ ស្តីពីបញ្ហាដែនសមុទ្រក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ប្រទេសទាំងពីរបានយល់ព្រមរក្សាបណ្តាញទំនាក់ទំនង និងសម្របសម្រួលដោះស្រាយបញ្ហាដែនសមុទ្រ ហើយទន្ទឹមនឹងនោះបានចែករំលែកទស្សនៈថា នឹងពិចារណាយ៉ាងសកម្មនូវការដាក់ឱ្យដំណើរការជានូវបណ្តាញទូរស័ព្ទទាន់ហេតុការ ក្នុងក្របខណ្ឌនៃការទាក់ទង់នៅលើសមុទ្រនិងលើអាកាស រវាងទីភ្នាក់ងារការពារជាតិនៃប្រទេសទាំងពីរ។

នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi បានប្រកាសពីគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិននៅចុងសប្តាហ៍នេះ ដែលក្នុងនោះរួមមានការជួបពិភាក្សាជាមួយសមភាគីចិន លោក Qin Gang ផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនទៅកាន់ប្រទេសចិន ចាប់តាំងពីខែធ្នូឆ្នាំ ២០១៩មក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ