បណ្តាញស្ថាបត្យកម្ម Ashui Awards ប្រកាសពានរង្វាន់ស្ថាបត្យកម្ម-សំណង់ឆ្នាំ២០២១
(VOVWORLD) - ពិធីប្រគល់ពានរង្វាន់ Ashui Awards 2021 (លើកទី ១០) និងការតាំងពិព័រណ៍នឹងបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នៅមណ្ឌលកេរ្កិ៍ដំណែល Van Mieu - Quoc Tu Giam ទីក្រុងហាណូយ និងបានផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ Ashui.com ផងដែរ។
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ បណ្តាញស្ថាបត្យកម្ម Ashui Awards បានប្រកាសលទ្ធផល នៃការបោះឆ្នោតសម្រាប់កិត្តិនាមក្នុងវិស័យសំណង់ចំនួន ១០ នៅវៀតណាម រួមមាន "ស្ថាបត្យករប្រចាំឆ្នាំ", "សំណង់ប្រចាំឆ្នាំ", "គម្រោងអនាគតប្រចាំឆ្នាំ" “គម្រោងរួមដៃប្រចាំឆ្នាំ"។ Ashui Awards គឺជាប្រព័ន្ធពានរង្វាន់ប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១២ ត្រូវបានលើកតំកើងការងារស្ថាបត្យកម្ម និងសំណង់ជាគំរូ។
ពានរង្វាន់ "ស្ថាបត្យករប្រចាំឆ្នាំ" បានប្រគល់ទៅការិយាល័យរចនា 23o5 studio ដែលមានទីស្នាក់ការនៅទីក្រុងហូជីមិញ ដោយស្ថាបត្យករ Ngo Viet Khanh Duy បង្កើតឡើងកាលពីឆ្នាំ ២០១៦។ ពានរង្វាន់ "សំណង់ប្រចាំឆ្នាំ" បានប្រគល់ទៅលើ IGC Tay Ninh School ដែលរចនាប្លង់ដោយ KIENTRUC O។ ពានរង្វាន់"គម្រោងអនាគតប្រចាំឆ្នាំ" បានប្រគល់ទៅលើគម្រោង Becamex Tokyu Hikari Complex ដែលរចនាដោយ Takashi Niwa Architects។ ពានរង្វាន់ “គម្រោងរួមដៃប្រចាំឆ្នាំ” បានប្រគល់ទៅលើភូមិសុភមង្គល ដែលអនុវត្តន៍ដោយមូលនិធិជួយគាំទ្រការអភិវឌ្ឍន៍សហគមន៍រស់នៅប្រកបដោយនិរន្តរភាព( Song Founndation )នៅខេត្ត Quang Nam។
ពិធីប្រគល់ពានរង្វាន់ Ashui Awards 2021 (លើកទី ១០) និងការតាំងពិព័រណ៍នឹងបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នៅមណ្ឌលកេរ្កិ៍ដំណែល Van Mieu - Quoc Tu Giam ទីក្រុងហាណូយ និងបានផ្សាយបន្តផ្ទាល់នៅលើវេទិកាអនឡាញរបស់ Ashui.com ផងដែរ៕