បណ្តាញសារព័ត៌មានថៃវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងអាស៊ាន

(VOVWORLD) -  បណ្តាញសារព័ត៌មានរបស់ថៃនាពេលថ្មីៗនេះ បានទទួលស្គាល់នូវឋានៈក៏ដូចជាតួនាទីពិសេសរបស់វៀតណាម ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានរួមចំណែកក្នុងការលើកកម្ពស់សសរស្តម្ភ នៃប្លុក និងបង្ហាញ គោលជំហររបស់ខ្លួនកាន់តែខ្លាំងឡើង ទោះបី ទើបតែជាសមាជិកថ្មីក៏ដោយ។

កាសែត Prachachat ដែលជាកាសែតឈានមុខគេរបស់ថៃ បានកត់សម្គាល់ថាទោះបីអាស៊ានក្នុងឆ្នាំនេះហាក់ដូចជាមានភាពស្ងប់ស្ងាត់ជាងក៏ដោយ ក៏ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងផែនការ “ភាពម្ចាស់ការនិងការច្នៃប្រឌិត”។ កាសែតបានសង្កត់ធ្ងន់ថា៖ វៀតណាមបានត្រៀមខ្លួនយ៉ាងល្អនិងមានបទពិសោធន៍ក្នុងការដឹកនាំសហគមន៍អាស៊ាន ឈានដល់កម្រិតសមាហរណកម្មខ្ពស់ជាង ក្នុងការផ្លាស់ប្តូរ ឌីជីថល។ ក្រៅពីនេះ វៀតណាមក៏ជំរុញអាស៊ានអនុវត្តយុទ្ធសាស្ត្របីវិមាត្រ ដើម្បីទទួលបានលទ្ធផលសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់និងពង្រឹងសហគមន៍អាស៊ានប្រកបដោយវិបុលភាពនិងចីរភាព។

កាសែតថៃដ៏សំខាន់មួយទៀតគឺ Matichon បានធ្វើអត្ថាធិប្បាយថា បន្ទាប់ពីទទួលតំណែងជាប្រធានអាស៊ាន ពីប្រទេសថៃបានតែ ៣ សប្តាហ៍ប៉ុណ្ណោះ វៀតណាមនិងអាស៊ានត្រូវប្រឈមមុខនឹងវិបត្ដិ នៃការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩។ ប៉ុន្តែ តាមរយៈការចាត់វិធានការផ្សេងៗគ្នា ចំនួនអ្នកដែលឆ្លងកូវីដ-១៩ នៅវៀត ណាមគឺទាបណាស់។ វៀតណាមនឹងជំនះវិបត្តិកូវីដ-១៩ ហើយសេដ្ឋកិច្ចនិងសង្គមនឹងមានស្ថេរភាព ដែលសក្តិសមទៅនឹងតួនាទីជាប្រធានអាស៊ាននិងសក្តិសមនឹងសមាជិកភាពមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

មិនត្រឹមតែបណ្តាញសារព័ត៌មានប៉ុណ្ណោះទេ អ្នកសិក្សាស្រាវជ្រាវនៅថៃក៏បាន វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ដោយអះអាងថា វៀតណាមចូលរួមអាស៊ាន ២៥ ឆ្នាំកន្លងមកគឺចាំបាច់ណាស់ មានអត្ថប្រយោជន៍សម្រាប់តំបន់ទាំងមូលនិងចាក់គ្រឹះសម្រាប់អនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ