បណ្តាតំបន់រៀបចំសកម្មភាពជាច្រើនសម្ដែងនូវការដឹងគុណជាក់ស្ដែងក្នុងឱកាសថ្ងៃទី២៧កក្កដា

(VOVWORLD) -រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧កក្កដាឆ្នាំ១៩៤៧-ថ្ងៃទី២៧ កក្កដាឆ្នាំ២០១៧) នាថ្ងៃទី១១ នៅខេត្ត ទីក្រុងជាច្រើនបានរៀបចំសកម្មភាពជាក់ស្ដែង និងពោពេញទៅដោយអត្ថន័យ 
បណ្តាតំបន់រៀបចំសកម្មភាពជាច្រើនសម្ដែងនូវការដឹងគុណជាក់ស្ដែងក្នុងឱកាសថ្ងៃទី២៧កក្កដា - ảnh 1បណ្តាតំបន់រៀបចំសកម្មភាពជាច្រើនសម្ដែងនូវការដឹងគុណជាក់ស្ដែងក្នុងឱកាសថ្ងៃទី២៧កក្កដា 

រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧កក្កដាឆ្នាំ១៩៤៧-ថ្ងៃទី២៧ កក្កដាឆ្នាំ២០១៧) នាថ្ងៃទី១១ នៅខេត្ត ទីក្រុងជាច្រើនបានរៀបចំសកម្មភាពជាក់ស្ដែង និងពោពេញទៅដោយអត្ថន័យ សំរាប់បង្ហាញនូវការដឹងគុណចំពោះគ្រួសារគោលនយោបាយ យុទ្ធជនជំងឺនិងយុទ្ធជនពិការ។ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយចំពោះយុទ្ធជនពិការ យុទ្ធជនជំងឺ អ្នកមានគុណូបការះដែលកំពុងបានថែរក្សានៅក្នុងមជ្ឈមណ្ឌលបំប៉នថែទាំយុទ្ធជនពិការ និងអ្នកមានគុណបំណាច Long Dat ស្រុក Long Dien ខេត្ត Ba Ria Vung Tau។ 

          នៅខេត្ត Thai Nguyen សមាគមមិត្តភាពវៀតណាម-ឡាវខេត្ត បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយចំនួន៥០ចំណែកសំរាប់យុទ្ធជនពិការ យុទ្ធជនជំងឺ សមាជិកគ្រួសារយុទ្ធជនពលី កងទ័ពស្ម័គចិត្តវៀតណាមនៅឡាវ។ ក្នុងពេលជាមួយគ្នានោះ ខេត្ត Quang Ninh បានប្រគល់ជូនអំណោយជាង១៨ ៦០០ ចំណែកសំរាប់អ្នកមានគុណូបការះចំពោះបដិវត្តន៍។ 

ក៏ក្នុងថ្ងៃដដែល នៅខេត្ត Soc Trang បានប្រព្រឹត្តទៅពិធីបំផុសចលនាកសាង”មូលនិធិតបស្នងសងគុណ” បណ្ដាបុគ្គលនិងសមូហភាពបានរួមវិភាគទានជាទឹកប្រាក់ចំនួនជាង១,៦ពាន់លានដុង ដើម្បីជួយឧបត្ថម្ភជនមានគុណូបការះចំពោះបដិវត្តន៍ គ្រួសារយុទ្ធជនពលី និងយុទ្ធជនពិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ