បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើដល់ការធ្វើបរិវត្តកម្មឌីជីថលជាតិ
(VOVWORLD) - នារសៀលថ្ងៃទី ២២ កុម្ភៈ នៅទីក្រុងហាណូយ ស្នងការប៉ូលីសគ្រប់គ្រងរដ្ឋបាល ផ្នែកសណ្តាប់ធ្នាប់សង្គម ក្រសួងនគរបាល
វៀតណាម បានសហការជាមួយសាកល វិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលធន ធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ មជ្ឈមណ្ឌលទិន្នន័យជាតិអំពីប្រជាជន ដើម្បីបម្រើការធ្វើបរិវត្តកម្មឌីជីថលជាតិ។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ និងក្រសួងនគរបាល ប្រគល់សេចក្តីសម្រេចជូនសិក្ខាកាម។ (រូបថត៖ nhandan.vn) |
ថ្លែងមតិក្នុងពិធីបើក លោកសាស្ត្រាចារ្យរង Huynh Dang Chinh នាយករងនៃ សាកលវិទ្យាល័យ
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈ ពេល ២ ឆ្នាំនៃការអនុវត្តគម្រោង ៦ របស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍកម្មវិធីទិន្នន័យ ប្រជាជន ការកំណត់អត្តសញ្ញាណនិងការផ្ទៀងផ្ទាត់អេឡិចត្រូនិច សម្រាប់បម្រើការធ្វើ បរិវត្តកម្មឌីជីថលជាតិក្នុងដំណាក់កាល ២០២២ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ទទួលបានលទ្ធផលវិជ្ជមាន។ ក្នុងនោះ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ ប្រជាជននិងអាជីវកម្ម; រួមចំណែកទប់ស្កាត់ភាពអសកម្ម អំពើពុករលួយតូចតាច សន្សំ សម្ចៃការចំណាយ ពេលវេលានិងកម្លាំង; បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីដាក់ ពង្រាយសេវាសាធារណៈតាមអ៊ីនធឺណិត ដើម្បីបម្រើប្រជាជន និងអាជីវកម្ម ហើយ ជំរុញខ្លាំងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ដូច្នេះ ការបណ្តុះបណ្តាលធនធានមនុស្សដោយមានជំនាញខ្ពស់ និងឯកទេសក្នុងវិស័យ បច្ចេកវិទ្យាព័ត៌មាន គឺមានសារៈសំខាន់ជួរមុខ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១៧៥ របស់រដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលទិន្នន័យជាតិ៕