បណ្តាប្រទេសចូលរួមការចរចារអំពី TPP ឆ្ពោះទៅកិច្ចព្រមព្រៀងថ្មី
(VOVWORLD) - នាថ្ងៃទី ២២ កញ្ញា ប្រធានក្រុមចរចារកិច្ចព្រមព្រៀងដៃគូឆ្លងមហា សមុទ្រប៉ាស៊ីហ្វិក (TPP) របស់ជប៉ុន លោក Kazyuoshi Umemoto បានជូន ដំណឹងថា៖ បណ្ដាប្រទេសដែលចូលរួមការចរចារអំពី TPP ទទួលបានការបោះ ជំហានឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនាខែវិច្ឆិកាខាងមុខ បន្ទាប់ពី អាមេរិកសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនាដើមឆ្នាំ ២០១៧។
បណ្តាប្រទេសចូលរួមការចរចារអំពី TPP ឆ្ពោះទៅកិច្ចព្រមព្រៀងថ្មី |
(VOVworld) – នាថ្ងៃទី ២២ កញ្ញា ប្រធានក្រុមចរចារកិច្ចព្រមព្រៀងដៃគូឆ្លងមហា សមុទ្រប៉ាស៊ីហ្វិក (TPP) របស់ជប៉ុន លោក Kazyuoshi Umemoto បានជូន ដំណឹងថា៖ បណ្ដាប្រទេសដែលចូលរួមការចរចារអំពី TPP ទទួលបានការបោះ ជំហានឆ្ពោះទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនាខែវិច្ឆិកាខាងមុខ បន្ទាប់ពី អាមេរិកសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះនាដើមឆ្នាំ ២០១៧។ ថ្លែងមតិ ជាមួយមជ្ឈដ្ឋានសារព័ត៌មានក្រោយរយៈពេល ២ ថ្ងៃជួបចរចារនៅទីក្រុងតូក្យូ ជប៉ុន លោក Kazyuoshi Umemoto បានឲ្យដឹងថា៖ បណ្ដាប្រទេសកំពុងឆ្ពោះទៅគោលដៅអនុវត្តកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស។ នៅវង់ចរចារលើកនេះ ភាគីនានាដាក់ចេញគោលដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថ្មីមួយនៅសន្និសីទកំពូលវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅវៀតណាមនាខែវិច្ឆិកាខាងមុខ៕